សហប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ព្រៃកប្បាស គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលា​ការដែល​ចាប់​ជន​មួយចំនួន ដែល​បង្កចលាចល​កន្ល​ង​មក​

394

តាកែវ៖ ឯកឧត្តម ពេ​ជ សោភ័ន សហប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ គាំ​ទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ដែល​បាន​ចាប់​ជន​មួយចំនួន ដែល​បង្កចលាចល​កន្ល​ង​មក និង​សូម​ឲ្យ​តុលា​ការបន្ត​តាម​ចាប់​ជន​មួយចំនួន​ដែល​ចូលរួម​នៃ​សកម្មភាព​ទាំងនោះ​។​

​​​ការបញ្ជាក់​គាំទ្រ​យ៉ាង​ដូច្នេះ​របស់ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន គឺ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ឯកឧត្តម ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដើម្បី​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​គោលនយោបាយ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ថែរក្សា​សុខសន្តិភាព ជូន​ប្រទេសជាតិ និង​ប្រឆាំង​ដាច់ខាត​នូវ​បដិវត្តន៍​ពណ៌​គ្រប់​រូបភាព​ណាក៏ដោយ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ ២០១៥​នេះ​។​

នៅក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ប​មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​ក្រុម​មួយចំនួន កំពុងតែ​ព្យាយាម ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​ស្របច្បាប់​តាមរយៈ​រូបភាព​បដិវត្តន៍​ពណ៌ ដោយ​ពួកគេ​ចោទ រាជរដ្ឋាភិបាល​ថា ពាក់ព័ន្ធ​អំពើពុករលួយ​ទាមទារ​សិទ្ធ​សេរីភាព កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ និង​ទាមទារ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ជាដើម​។​ល​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រូប​ឯកឧត្តម​ផ្ទាល់​ប្រឆាំង​ដាច់ខាត​នូវ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មិនត្រូវ​ការសង្គ្រោះ​នោះទេ ពោលគឺ​កម្ពុជា ត្រូវការ​សុខសន្តិភាព ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក​ជន​មួយ​ក្តាប់​តូច​នោះ ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​កម្ពុជា មាន​សុខសន្តិភាព​ទេ ដោយ​ពួកគេ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​៕