សាកសព​ជន​អន្តោប្រវេសន៍​ចំនួន​ ១៤​នាក់​បាន​អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​សមុទ្រ​របស់​លី​ប៊ី​

356
សាកសព​ជន​អន្តោប្រវេសន៍​ចំនួន​ ១៤​នាក់​បាន​អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​សមុទ្រ​របស់​លី​ប៊ី​

​លីប៊ី៖ សាកសព​ជនអន្តោប្រវេសន៍ចំនួន​ ១៤នាក់ត្រូវ​បានរក​ឃើញ​ពី​ឆ្នេរសមុទ្រ​ប្រទេសលី​ប៊ី កាលពី​ម្សិលមិញ ដោយអង្គការគ្រូពេទ្យ​ស្ម័គ្រចិត្តរ៉េតក្រេ​សិន (Red Crescent Organisation)​។​
​​សាកសព​ត្រូវ​បានគេ​ប្រទះឃើញលើ​ឆ្នេរសមុទ្រ​ជិតទីក្រុងអាល់ខុម​ស៍​(Al-Khoms) ស្ថិតនៅ​ចំងាយ 100គីឡូម៉ែត្រ​ភាគ​ខាងកើតរដ្ឋធានីទ្រី​ប៉ូ​លី។ ហើយ​សាកសព​ទាំងនោះភាគច្រើន​ទំនង មកពីអនុ​តំបន់សហា​រ៉ា (sub-Saharan) របស់អាហ្វ្រិក។ ​កម្មករអង្គការគ្រូពេទ្យ​ស្ម័គ្រចិត្តរ៉េត​ក្រេ​សិន លោក អូ​សា​ម៉ា ម៉ូ​ហា​ម៉េ​ត និយាយ​ថា សាកសព​ជនអន្តោប្រវេសន៍​ខុសច្បាប់​២ នាក់​ត្រូវ​បាន​យកចេញពី​ទីក្រុង​កា​អាមកាលពី​ថ្ងៃសៅរ៍​។ ចំណែក ៤​នាក់​ផ្សេងទៀត​រក​ឃើញ​ពី​ទីក្រុងស៊ី​លែ​ន កាលពី​ថ្ងៃ​សុក្រ​២៣​តុលាពី​ទូក​មួយគ្រឿងដែល​គេ​និ​យ​យា​ថា ​បាន​កំពុងផ្ទុក​មនុស្ស​ 140នាក់បាន​លិចដែលធ្វើ​ឲ្យចំនួនអ្នក​ស្លាប់ឡើងដល់ 20នាក់ ក្នុង​រយៈពេល​ជាង ៣ថ្ងៃ។ ​មនុស្ស ៧​សែននាក់កំពុងរត់​ភៀសខ្លួនពី​សង្គ្រាម និងភាព​ក្រីក្រក្នុង​ប្រទេសតំបន់មជ្ឈិមបូព៌ា, អាស៊ី​ និង អាហ្វ្រិក​ត្រូវ​បានគេ​ព្យាករណ៍​ថា នឹង​ទៅដល់អឺរ៉ុបនៅចុងឆ្នាំនេះតាមសមុទ្រមេ​ឌី​ទែ​រ៉ា​ណេ ដែល​បានបណ្ដាល​ឲ្យ​មនុស្សរាប់ពាន់​នាក់​បាត់បង់​ជីវិត​។​ ​គួរ​រម្លឹក​ថា ការ​ជួញ​ដូរ ​និងរត់ពន្ធ​មនុស្សមាន​សន្ទុះ​កាន់​តែ​ខ្លាំង ខណៈ​ប្រទេសបាន​ធ្លាក់​ចូល​ក្នុង​ភាពច្របូក​ច្របល់ ចាប់តាំងពី​ការ​ដួល​រលំរបប​ដឹកនាំផ្ដាច់ការរបស់មេដឹកនាំប្រទេស​លី​ប៊ី ម៉ូ​ម៉ា ហ្គា​ដា​ហ្វី (Muammar Gaddafi) ជាង ៤ឆ្នាំកន្លង​មក​នេះ​៕
អត្ថបទ៖ សុខ មាន