ក្រុមគ្រួសារ​កូរ៉េខាងត្បូង និង​ខាងជើង បាន​លាគ្នា​ក្រោយ​បញ្ចប់​ពិធី​ជួបជុំ​សាច់ញាតិ​សម្រាប់​ដំណាក់កាល​ទី​២

2683

កូរ៉េខាងជើង៖ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមគ្រួសារ​បងប្អូន​កូរ៉េ​ទាំងពីរ បាន​និយាយ​លាគ្នា​ទៅកាន់​សមាជិក​ក្រុមគ្រួសារ​ដែល​ពួកគេ​ទើបបាន​ជួបគ្នា​ជា​លើកដំបូង ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ​កន្លងមកនេះ​។​

ការជួបជុំ​សម្រាប់​ដំណាក់កាល​ទី​២​នេះ បានរៀបចំ​ឡើង​នៅលើ​ភ្នំ​ពេជ្រ ដែល​ស្ថិតនៅ​ក្នុងប្រទេស​កូរ៉េខាងជើង​។​

សូមបញ្ជាក់ថា សាច់ញាតិ​ដែល​បាន​ជួបជុំគ្នា​នេះ បាន​បែក​គ្នា​ពី​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥​ឥ​៥៣​រហូតមក​។​

ការជួប​ជុំគ្នា​នេះដែរ ម្តង​មាន​រយៈពេល​៣​ថ្ងៃ ដែល​ដំណាក់កាល​ដំបូង​បានធ្វើ​ឡើង​ចន្លោះ​ថ្ងៃទី​២០២២ ខែតុលា ហើយ​ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​២៤ ដល់ទី​២៦​ខែតុលា ។ ការជួបជុំ​សាច់ញាតិ​ទាំងពីរ​លើក​នេះ គេ​ឃើញ​មាន​សមាជិកគ្រួសារ​កូរ៉េខាងត្បូង​ចំនួន​៦៤០​នាក់ និង​សមាជិកគ្រួសារ​កូរ៉េខាងជើង​ចំនួន​៣៧០​នាក់​។​

កូ​រេ​ខាង់ត្បូង បាន​ប្រើប្រាស់​ប្រព័ន្ធ​សន្លឹកឆ្នោត​តាម​កុំព្យូទ័រ ដើម្បី​ជ្រើសរើស​អ្នក​ដែល មានឱកាស​ជួបជុំ ខណៈដែល​កូរ៉េខាងជើង​ជ្រើសរើស ដោយ​ផ្អែកលើ​ភាពស្មោះត្រង់​នឹង​មេដឹកនាំ​ផ្តាច់ការ​របស់​ពួកគេ​៕