សកម្មភាព​នៃ​ការប្រកួត​ជុំ​ទី ១ ពានរង្វាន់ Swiss Indoors នៅ​ទីក្រុង Basle ប្រទេស​ស្វី​ស​

390
សកម្មភាព​នៃ​ការប្រកួត​ជុំ​ទី ១ ពានរង្វាន់ Swiss Indoors នៅ​ទីក្រុង Basle ប្រទេស​ស្វី​ស​

​តេន្នីស៖ ​អតិ​ត​លេខ ១ ពិភពលោក​សញ្ជាតិ​អេ​ស្ប៉ា​ញ Rafael Nadal​បាន​វាយ​ត្រឡប់មកវិញ​ដើម្បី​ទទួល​ជ័យជំនះ​លើ​កីឡាករ Lukas Rosol​ សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​ជុំ​ទី ១ នៃ​ព្រឹត្តិការណ៍​វាយ​តេ​ន្នី​ស Swiss Indoors ដែល​រៀបចំ​នៅ​ទីក្រុង Basel កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ​។

​​ជើងឯក ១៤ Grand Slam វ័យ ២៩ ឆ្នាំ​រូបនេះ​បានធ្វើ​ឲ្យ​ប្រាកដ​ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្រោយ​សម្រាក ព្យាបាល​របួស ដោយ​យកឈ្នះ​លើ​កីឡាករ​មកពី​សាធារណៈ​រដ្ឋ​ឆេ​ក Lukas Rosol​លំដាប់​ទី ៤ ក្នុង​កម្មវិធី​និង​លំដាប់​ទី 69 ពិភពលោក​ជាមួយ​លទ្ធផល ២​សិត​១ ពិន្ទុ 1-6, 7-5 និង 7-6 tiebreak(7-4) ដែល​ការប្រកួត​ទាំងស្រុង​ចំណាយពេល ២ ម៉ោង ១៨ នាទី ។​ ​ក្រោយ​ចប់​ការប្រកួត​ហើយ Nadal​បាន​និយាយថា រូបគេ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្រោយ​វិល​ពី​ការ​សះស្បើយ​ដោយ​របួស​ញាំញីរ តែ​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​នោះទេ​ដើម្បី​យកឈ្នះ​លើ Rosol​របស់​ឆេ​កមួយ​នេះ ។​ ​គួរ​បញ្ជាក់ថា​សម្រាប់ Nadal​ប្រកួត​បន្ទាប់​នៅ​ជុំ​ទី ២ និង​ត្រូវធ្វើ​ការប្រកួត​ជាមួយ​កីឡាករ​ឈ្នះ​រវាង SergiyStakhosky​និង GrigorDimitrov​ដែល​ត្រូវ​ជួបគ្នា​នៅ​រសៀល​នេះ ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ