៩​ខែ​ ឆ្នាំ​២០១៥​ ភ្ញៀវ​បរទេស​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ មានការ​ថយ​ចុះ​ ១១.០២%

645
៩​ខែ​ ឆ្នាំ​២០១៥​ ភ្ញៀវ​បរទេស​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ មានការ​ថយ​ចុះ​ ១១.០២%

បន្ទាយ​មាន​ជ័​យ ៖ ​​ក្នុង​រយៈពេល​៩​ខែ ​ឆ្នាំ​២០១៥ ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​បែត្រ​ ​ទទួល​បាន​ភ្ញៀវ​បរទេស​ជាង​៣​សែន​នាក់​ មានការ​ថយ​ចុះ​១១.០២%​ បើ​ប្រៀបធៀប​ទៅ​និង​រយះ​ពេល​ដូចគ្នា​ឆ្នាំ​២០១៤​ ។

​នេះ​បើ​តាម​ការ​លើកឡើង​រប​ស់លោក ​ចុង ផែត​ អភិបាលរង​ខេត្តបន្ទាយមានជ័យ ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃទី​២៧ ​តុលា​២០១៥​ នៅ​សាលាស្រុក​មង្គល​បូរី​ សម្រាប់​ក្រុង​សិរីសោភ័ណ​ និង​ស្រុក​មង្គល​បូរី​ក្រោម​ការចូលរួម​ពី​សំណាក់ ​ឯកឧត្តម អ៊ី​ ឡុង ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ គោ​ស៊ុំ សារឿ​ត ​អភិបាលខេត្ត ​និង​អស់​លោក​ជា​ប្រធាន​ស្ថាប័ន​ជុំវិញ​ខេត្ត​អាជ្ញាធរ​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក​ក្រុង​។

តាម​ការ​លើកឡើង​ បានអោយដឹង​ទៀត​ថា ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញ​វិញ​មាន​ចំនួន​៣០៧.៨៣៤​នាក់​ មានការ​ថយ​ចុះ​ ១២.០៨%​ បើ​ប្រៀប​ទៅ​ និង​រយះ​ពេល​ដូចគ្នា​ឆ្នាំ​២០១៤​។ដោយ​ឡែក​ខេត្តបន្ទាយមានជ័យ ​ក៏​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចូល​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​  ស្នាក់នៅ​ក្នុង​ខេត្ត​ មាន​ចំ​៣៧១.៣២៤​នាក់​កើន​ឡើង​១២.៤២%​។

ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​ ​ស្នាក់នៅ​ក្នុង​ខេត្ត​មាន​៦.៨២៤​នាក់​មានការ​កើន​ឡើង​៦០.៦៤%​។​ក្នុង​ខេត្តបន្ទាយមានជ័យ​ មាន​ឧស្សាហកម្ម​ទេសចរណ៍​មាន​ចំនួន​១៩២​កន្លែង​៕

អ ពៅ

៩​ខែ​ ឆ្នាំ​២០១៥​ ភ្ញៀវ​បរទេស​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ មានការ​ថយ​ចុះ​ ១១.០២%
៩​ខែ​ ឆ្នាំ​២០១៥​ ភ្ញៀវ​បរទេស​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ មានការ​ថយ​ចុះ​ ១១.០២%