សមត្ថកិច្ច​ខេត្ត​សៀមរាប ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ ជនល្មើស​​​​ដូចភ្លៀង​រលឹម​​នៅ​តំបន់​ទេសចរ​អង្គរ​

386
នគរបាល​ខេត្ត​សៀមរាប ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ ជនល្មើស​សកម្ម​នៅ​តំបន់​ទេសចរ​អង្គរ

 
​សៀមរាប​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​បានធ្វើ​សន្និសីទ​កាសែត​ស្តី​ពី​យុទ្ធនា​ការ​បង្ក្រាប​ទ្រុង ទ្រាយ​ធំ ​ទៅលើ​បទល្មើស​គ្រឿងញៀន ​និង​អំពើ​លួច​ និង ប្លន់ ចំនួន​៩​នាក់ ​ក្នុង​ក្រុង​សៀមរាប​ធ្វើការ​នាំ​ខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

ហេតុការណ៍​បង្ហាញ​ក្រុម​ជនល្មើស​នេះ​ធ្វើឡើង​ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៦ ​ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បរិវេណ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ​ក្រោម​បទ​បង្ហាញ​ពី​សំណាក់​លោក វរសេនីយ៍ទោ​ ភឹង ច​ន្តា​រ៉េត ​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប ​និង​លោក  ​នាយការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ និង​លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​។

លោក វរសេនីយ៍ទោ ភឹង​ច​ន្តា​រ៉េត ​នាយ​ការិ​យា​ល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប ​ បាន​មានប្រសាសន៍ថា ​៖​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ សំណាក់​លោក​អភិបាលខេត្ត​សៀមរាប​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទ​បញ្ជា​យ៉ាង​តឹងតែង​ឲ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​ចេញ​ប្រតិបត្តិ​ការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ ​ដូច​ភ្លៀងរលឹម​។

លោក​ បន្តថា ​បើតាម​របាយការណ៍ ​បាន​បញ្ជាក់ថា​ ជា​លទ្ធផល​នៅ​ថ្ងៃទី​២២​ ខែតុលា ​ឆ្នាំ​២០១៥ បាន​រក​ឃើញ​និង​បញ្ជូន​ជនសង្ស័យ​រក្សាទុក​ចាត់​ចែង​ប្រើប្រាស់ ​សារធាតុ​ញៀន ​បញ្ជូន​ទៅ​តុលាការ​បាន​៤​ករណី ​ដែល​មាន​មនុស្ស​ចំនួន​១០​នាក់ ក្នុងនោះ ​ស្រី​៤​នាក់ និង​ដកហូត​បាន​វត្ថុតាង​មាន ​៖ ចង្ក្រាន​ចម្រាញ់​សារធាតុ​ញៀន​១,​ថ្នាំញៀន​ម្សៅ​ក្រាម​១​កញ្ចប់​តម្លៃ​៥០​ដុល្លារ​,​ទូរស័ព្ទ ដៃ​៦​គ្រឿង​និង​ឧបករណ៍​មួយ​ចំនួន​។​រក​ឃើញ​និង​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​មជ្ឈមណ្ឌល​ស្តារ​យុវនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បាន​ចំនួន​១០​នាក់​ ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​មាន​ចម្លើយ​សារភាព​ព្រមទាំង​បាន​ធ្វើ​តេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ពិតប្រាកដ​។

លោក​បន្តថា ​៖​ នា​ចុងឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​បាន​បើក​យុទ្ធនា​បង្ក្រាប​ទ្រុង​ទ្រាយ​ធំ​ធ្វើការ​បង្ក្រាប​ដូច​ភ្លៀងរលឹម​នូវ​បទល្មើស​គ្រប់​ប្រភេទ ​នៅក្នុង​ក្រុង​សៀមរាប​។

លោក ​បន្តថា​ ជាក់​ស្តែង​នាពេល​ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​ជា​អ្នក​ប្លន់ កាច់​សោរ​ម៉ូតូ ប្រើប្រាស់​គ្រឿងញៀន ​និង​ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​រួច​បញ្ជូន​ទៅ​តុលាការ​រួមមាន ទី​១/​ឈ្មោះ​ស ខន ភេទ​ប្រុស ៣១​ឆ្នាំ​(​ជនដៃដល់​)​ទី​២/​ឈ្មោះ មឿ​ន សុវណ្ណារ៉ា ហៅ​ហេង លី​ហួ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​(​ជនដៃដល់ )​និង​ទី​៣/​ឈ្មោះ អ៊ុក ឌី​ណា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ បក្សពួក និង​ទី​៤/​ឈ្មោះ ស៊ុន ប៊ុនហេង​ ហៅ​តា​ទឹកកក ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ទី​៥/ ឈ្មោះ គង់ សីហា ហៅ​តឿ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ទី​៦/ ឈ្មោះ រឿ​ម រ៉ា​ន់​នី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទី​៧/ ឈ្មោះ ជេស​ អំណត់ ហៅ​ធំ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​ទី​៨/ ឈ្មោះ ឆ​យ សុធា​វិចិត្រ ហៅ​ពៅ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ និង​ទី​៩/​ឈ្មោះ ធឿន សុ​ណា​រិ​ទ្ធា ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ។​

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ ​កម្លាំង​ជំនាញ ​បាន​ធ្វើ​ការ​ដកហូត​វត្ថុតាង​បានរួម​មាន ៖ ​​ម៉ូតូ​៤​គ្រឿង​,​ដាវ​ដែក​ចំនួន​១​ដើម​។

បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុលា ​ឆ្នាំ​២០១៥ ដើម្បី​ចាត់​កាត​តាមច្បាប់​។ ​ទោះជា​យ៉ាងណា​ពលរដ្ឋ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ បន្ត​តាម​ចាប់​ជនល្មើស​នៅ​ក្នុង​ក្រុង​សៀមរាប​ឲ្យ​បាន​ញឹកញាប់​ និង​ជាពិសេស​ពលរដ្ឋ​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​ អនុវត្តន៍​នីតិ​វិធី​ឲ្យ​ត្រឹមត្រូវ​ជៀសវាង​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ហើយ​ តែ​ត្រូវ​ជន​ល្មើស​ចេញ​តាម​ទ្វារ​ក្រោយ​វិញ​ ទង្វើ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​៕
កុសល​

នគរបាល​ខេត្ត​សៀមរាប ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ ជនល្មើស​សកម្ម​នៅ​តំបន់​ទេសចរ​អង្គរ
នគរបាល​ខេត្ត​សៀមរាប ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ ជនល្មើស​សកម្ម​នៅ​តំបន់​ទេសចរ​អង្គរ