កិច្ចប្រជុំ​ត្រៀម​លំ​ហាត់​សមយុទ្ធ​សង្គ្រោះ​ត្រូវ​បាន​រៀបចំឡើង​នៅ​ប្រ​លាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​

246

ព្រះសីហនុ​៖ តំណាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា កិច្ចប្រជុំ​នេះ​ជា​លើក​ទី​១ សម្រាប់​ត្រៀម​លំ​ហាត់​សមយុទ្ធ​សង្គ្រោះ ដែល​ត្រូវ​បាន​រៀបចំឡើង​នៅ ថ្ងៃនេះ​ហើយនឹង​គ្រោង​អនុវត្ដ​សមយុទ្ធ​ពិត​នៅ​លើ​ទីលាន នា​ពាក់កណ្ដាល​ខែធ្នូ ក្នុងឆ្នាំនេះ នៅក្នុង​អាកាសយាន ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​
ឯកឧត្ដម​កែវ ស៊ី​វន​នាយក​បច្ចេកទេស​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​ទទួលយក​នូវ​ចំណេះដឹង​ផែនការ​ត្រៀម​រៀបចំ​បែបបទ​បច្ចេក​ទេស​តាមរយៈ​បទ​បង្ហាញ​និង​ទំនួល​ខុសត្រូវ​តាម​អង្គភាព​ស្ថាប័ន​របស់​ខ្លួន​ដើម្បី​ឲ្យ​កិច្ច​ប្រតិបត្តិការ​​ហាត់​សមយុទ្ធ​សង្គ្រោះ​នេះ​ដំណើរការ​ទៅ​ព្រម​គ្នា​រលូន​ដូច​ទៅ នឹង​ការពិត នៅពេល​ចុច​ប៊ូ​តុង​ប្រកាស​អាសន្ន​ភ្លាម​នោះ​ចំពោះ​គោលបំណង​នៃ​កិច្ចប្រជុំ លំ​ហាត់​សមយុទ្ធ​នេះ ឯកឧត្ដម បាន​បញ្ជាក់​ឲ្យ​ដឹង​ដូច​នៅក្នុង​បទសម្ភាសន៍​ថា​៖(As in the video interview)

ឯកឧត្តម បាន​មានប្រសាសន៍​បញ្ជាក់​ថា ប្រតិបត្តិការ​លំ​ហាត់​សមយុទ្ធ​សង្គ្រោះ​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខ​ឆាប់ៗ​នេះ ដើម្បី​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ប្រសិទ្ធិ ភាព ក្នុងករណី​ប្រសិនបើ​កើតមាន​ភាព ឬ​គ្រោះអាសន្ន​នៅ​ទីលាន​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​ឯកឧត្ដម បាន​មានប្រសាសន៍​បន្ត​ថា អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ល្អ សងខាង​មាន​ភ្នំ និង​ជាប់​សមុទ្រ ដែល​ល​អំណោយផល​ក្នុង​ការ​ជួយ​សង្គ្រោះ​នៅពេល​កើតមាន​គ្រោះអាសន្ន​ដោយ​សា​យន្តហោះ​នោះ ៕​