អាស៊ី​អឺរ៉ុប​ដណ្ដើម​បាន​មេដាយ ៦​គ្រឿងក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ​

485
អាស៊ី​អឺរ៉ុប​ដណ្ដើម​បាន​មេដាយ ៦​គ្រឿងក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ​

វ៉ូ​វី​ណា​៖ សម្រាប់​ការចូលរួម​លើកដំបូង​ ក្នុង​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០១៥​នេះ ក្រុម​កីឡាករ​-​កីឡាការិនីមកពី​ក្លឹប​កីឡា​វ៉ូ​វី​ណា​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ដណ្ដើម​មេដាយ​បាន​រហូតដល់​ទៅ ៦​គ្រឿងក្នុង​នោះ​មាន​មេដាយមាស​២, ប្រាក់​៣ និង​មេដាយសំរិទ្ធិ ១​គ្រឿង។​
ការប្រកួត​នេះ​បាន​ធ្វើ​ឡើង ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែតុលា​នេះនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។ បន្ទាប់ពី​បញ្ចប់​ការប្រកួត​លោក ពៅ ហុក ប្រធាន​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​សម្ដែងសេចក្ដីត្រេកអរ​ជា​ខ្លាំងដោយ​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន​មាន​សមត្ថភាព​អាច​ដណ្ដើម​យក​មេដាយ​ជើង​ថ្នាក់​ជាតិបាន​យ៉ាងច្រើន​បែបនេះ។ ជាមួយនឹង​ការ​ដណ្ដើម​បាន​ជ័យលាភី​នេះដែរ អត្ត​ព​លិ​ក​ទាំងអស់ក៏​នឹង​ទទួលបានរង្វាន់​រង្វាន់​លើកទឹកចិត្ត​ពី​ឯកឧត្តម ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ផងដែរ។​ នៅក្នុង​ពិធី​បិទ​ការប្រកួត​នោះ​ដែរ លោក ស៊ា​ង សុវណ្ណ ប្រធាន​រដ្ឋបាល​ទូទៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​លទ្ធផលដែល​អត្ត​ព​លិ​ក​អាស៊ី​អឺរ៉ុប​ទទួលបាន និង​ជំរុញ​ឲ្យ​មានការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឈានទៅ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ។ លោក​បន្ដថា កន្លងមក​សាកលវិទ្យាល័យ តែង​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ផ្សេងៗ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា និង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ចក្ខុវិស័យ​ដ៏​ច្រើន​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។​ គួរ​បញ្ជាក់​ថា ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ គឺមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ចំនួន ៩៩​នាក់មកពី ៦​ក្លឹប​ផ្សេងគ្នាក្នុងនោះ​ក៏មាន​វត្តមាន​អត្ត​ពលិកម​ក​ពី​ក្លឹប​កីឡា​វ៉ូ​វី​ណា​ ​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបចំនួន ១១​នាក់​ផងដែរ៕
អត្ថបទ៖ លី ឈុន​ឡា