ផ្ដន្ទាទោស​យុវជន​ដែល​ចាក់​សម្លាប់​ម្ចាស់​ហាង​អ៊ីនធឺណិត​ដាក់គុក ១៣​ ឆ្នាំ និងសង​២០០​លាន​រៀល​

317

ភ្នំពេញ៖ យុវជន​ម្នាក់​ដែល​បាន​ចាក់​សម្លាប់ ថៅកែ​ហាង​អ៊ីនធឺណិត ត្រូវ​បាន​ចៅក្រម​តុលាការក្រុង​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥ សំរេច​ផ្ដន្ទាទោស​ដាក់ គុក ១៣​ឆ្នាំ និង​បង្គាប់​អោយ​សងជំងឺចិត្ត​ដល់​ក្រុម​គ្រួ​សារ​ជនរងគ្រោះ​ចំនួន ២០០​លាន​រៀល ក្រោម​ការចោទប្រកាន់ ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ​។​

ជន​ដៃដល់​ឈ្មោះ ដាង សុ​ភ័​ក្រ អាយុ​២២​ឆ្នាំ មាន​មុខរបរ​ជាជាង​គំនូរ​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ កឹម ឈុន​គីម ហៅ​ស្រី អាយុ ២៣​ឆ្នាំ ជា​ម្ចាស់ ហាង​អ៊ីនធឺណិត​នៅក្នុង​សង្កាត់​ទឹកថ្លា ខ​ណ្ឌ​សែន​សុខ​។​

លោក​ចៅក្រម ឆែ វី​រះ បាន​ថ្លែង​ថា កាលពី​ថ្ងៃទី ២៩ កញ្ញា ២០១៤ ជន​ដៃដល់ បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់ ជនរងគ្រោះ ហើ​យ​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់ ជនរងគ្រោះ​នៅក្នុង​បន្ទប់ទឹក​បណ្ដាល​អោយ​ស្លាប់ ហើយ​ជន​ដៃដល់​បាន​បដិសេធ​នូវ​អំពើ​ឃាតកម្ម​នេះ​។​

ចៅក្រម​តុលាការ​ថា​អំពើ​ល្មើស​របស់​ជន​ដៃដល់ ជា​អំពើ​ឃាតកម្ម​ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ១៩៩​នៃ​​​ក្រមព្រហ្មទណ្ឌ​៕