កម្ពុជា​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ប្ដូរ​វន​នៅ​សាធារណរដ្ឋ​អា​ហ្វ្រិ​កណ្ដាល​និង​ប្រទេស​លី​បង់​

265

ភ្នំពេញ៖ ​កម្ពុជា បានធ្វើ​ការបញ្ជូន កងកម្លាំង​អនុ​សេនា​ធំ​វិស្វកម្ម​សំណង់​លេខ ៥៤៩​ទៅ​ចូលរួម​បេសកកម្ម​ពហុ​ខ្នាត​រួមគ្នា​នៃ​សហប្រជាជាតិ ដើម្បី​ស្ថិរភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដើម្បី​ប្ដូរ​វេន​កង​ចាស់ និង​ជូន​ដំណើរ​និមិត្តរូប​កង​វិស្វកម្ម​លេខ ៩៣៦​ទៅ​ចុ​ល​រួម​បេសកកម្ម​នៅ​ប្រទេស​លី​បង់ សម្រាប់​ប្ដូរ​វេន​កង​ចាស់ ដែល​នឹង​បញ្ចប់​បេសកកម្ម​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ​។​

​​​ក្នុង​ពិធី ជូន​ដំណើរ​ដែល​បានធ្វើ​ឡើង នៅឯ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង នា​ព្រឹក​ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ប្រាក់ សុខុន ប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ Claire Van der Vaerrn អ្នកសម្របសម្រួល អ​.​ស​.​ប ប្រចាំ​កម្ពុជា ផងដែរ​នោះ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ បាន​ថ្លែងថា កងកម្លាំង​វិស្វកម្ម​លេខ​៥៤៩ ត្រៀម​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់ អ ស ប នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ជា​កង​ទី​២ មាន​ចំនួន​២១៦​នាក់ ក្នុងនោះ​មាន​នារី​៤​នាក់​។

កង​នេះ មាន​ភារកិច្ច​គាំទ្រ​ដល់​ដំណើរការ​អន្តរកាល​នៅក្នុង​ប្រទេស​នេះ ដោយ​ទទួល​ភារកិច្ច​សាងសង់​សំណង់​បញ្ឈរ និង​សំណង់​ផ្ដេក រៀបចំ​ទីតាំង​ឈរជើង​ថ្មី និង ទទួលខុសត្រូវ​ជួយផ្ដល់​នូវ​ការ​ចល័ត​កម្លាំង ព្រមទាំង​ការគាំទ្រ​វិស្វកម្ម​ផ្សេងៗ​ទៀត ក្នុង​តំបន់​ប្រតិបត្តិការ Bria ភាគ​ខាងកើត​ប្រទេស និង​អន្តរាគមន៍​លើ​ការ​ប្រឆាំងនឹង​គ្រឿងផ្ទុះ​កែច្នៃ និង​កំទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​តាម​តម្រូវការ​នៃ​បេសកកម្ម​។

ដោយឡែក កងវិស្វកម្ម​លេខ ៩៣៦ ត្រៀម​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​លី​បង់ សម្រាប់​ផ្លាស់ប្ដូរ​វេន​នាពេលខាងមុខ គឺជា​កង​ទី​៦ ដែលមាន​ជំ​នួន ១៨៤ នាក់ ក្នុងនោះ​មាន​នារី​៨​នាក់​។ កង​នេះ ជា​អង្គភាព​សំណង់​អមដោយ​កង​ដោះមីន​ដោយ​ដៃ នឹង​គ្រឿងចក្រ ព្រមទាំង​ការចែករំលែក​កម្លាំង​ដោះមីន​មួយផ្នែក ទៅ​បំពេញបេសកកម្ម អ ស ប នៅ​កោះ​ស៊ី​ព្រ ផងដែរ​។​

​ ​លោកជំទាវ​Claire Van dre Vaerrn បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ប្រែក្លាយជា​ប្រទេសមួយ បញ្ជូន​កងកម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់ អ ស ប ក្នុងនាម​មនុស្សធម៌​នៅ​ប្រទេស​ស៊ូដង់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ឆាដ សាយ​ព្រឹស ស៊ី​រី លី​បង់ និង​ម៉ាលី​វិញ​។

សកម្មភាព​បែបនេះ គឺជា​ការបង្ហាញ​កា​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​រប​ស់ អ ស ប ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល​ដែលជា​ភារកិច្ច​ដែលមាន​សារៈសំខាន់​បំផុត ជា​សក្ខីភាព​ជាក់ស្ដែង​ថ្ងៃនេះ កម្ពុជា​បានរៀបចំ​ពិធី​ជូន​ដំណើ​កងវិស្វកម្ម​កម្ពុជា​លេខ​៥៤៩ និង​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ​៩៣៦ ទៅ​បំពេញបេសកកម្ម​របស់ អ ស ប នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​លី​បង់​។

ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចំនួន​សរុប​ប្រមាណ ៣១៥៦ នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី ១០៤​នាក់​ទៅ​ចូលរួម​បេសកកម្ម​របស់ អ ស ប ដែលជា​ឱកាស​បង្ហាញ​ពី​សមត្ថភាព​ដ៏​ពិតប្រាកដ របស់​កងកម្លាំង​កម្ពុ​ជា ព្រមទាំង​បាន​នាំមក​នូវ​កិត្តិយស​ដ៏​ធំធេង​ដល់​កង ក្រុម​ទាហាន​រួម​ជំនាន់​ព្រមទាំង​ខ្លួនឯង​ផ្ទាល់ និង​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ និង​ជា​ប្រទេសមួយ​ប្ដេជ្ញា​នាំមក​នូវ​សន្តិភាព សន្តិសុខ និង​មិត្តភាព​ក្នុង​ឆាក​អន្តជាតិ​។​

​ ​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ប្រាក់​ សុខុន ថ្លែងថា ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លងទៅនេះ​សមត្ថភាព​រួមគ្នា​ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ត្រូវ​ពឹង​ផ្អែកលើ​ឆន្ទៈ​និង​សមត្ថភាព​នៃ​កងកម្លាំង​រក្សា​សន្តិភាព​ដ៏​ក្លាហាន​រប​សើ​អ ស ប ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​គ្រប់​ទី​ជម្លោះ​ក្នុង​ពិភពលោក​។

សព្វថ្ងៃនេះ ក្រុ​ប្រឹក្សា​សន្តិសុខ អ ស ប បានអនុញ្ញាត​ឱ្យ​ពង្រាយ កងកម្លាំង​រក្សា​សន្តិភាព នគរបាល​និង​បុគ្គលិក​ស៊ីវិល ជាង ១២៥ ០០០​នាក់ មកពី ១២២​ប្រទេស ក្នុង​បេសកកម្ម​ចំនួន​១៦ ដើម្បី​ដ​ហូត​អាវុធ រំសាយ និង​សមាហរណកម្ម​អតីតយុទ្ធជន ពង្រឹង​នីតិរដ្ឋ និង​សន្តិសុខ​ស្ថាប័ន និង​លើកកម្ពស់​សិទ្ធិមនុស្ស​ទ​ប់​ស្កាត់​អំពើ​ជ្រុលនិយម ឧក្រិដ្ឋជន ព្រមទាំង​ការពារ​ជនភៀសខ្លួន និង​ជន​ស៊ីវិល​។

នាពេលខាងមុខ ដើម្បី​ពង្រឹង​កិច្ច​រក្សា​សន្តិភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត អ ស ប និង​ត្រូវ​ការបង្កើន​ចំនួន​កម្លាំង​រក្សា​សន្តិភាព​ទ្វេដង ដើម្បី​ហ្វឹកហាត់ កម្លាំង​ជា​នាយទាហាន ឱ្យមាន​សម្ថ​ភាព​សម្រាប់​បំពេញការងារ​ឱ្យ​សក្ដិ​សិទ្ធ​ស្រប​និង​និយាម អ ស ប ព្រមទាំង​ត្រូ​ការ​បុគ្គលិក​ជា​នគរបាល ឬ​អ្នកជំនាញ​ដែលមាន​សមត្ថភាព​ក្នុង​ផ្នែក​យុត្តិធម៌​និង​នគរបាល​ជា​ស្ត្រី​ដែលមាន​ជំនាញ​ពិតប្រាកដ​។

ក្នុង​បរិបទ​នេះ​ប្រទេស​កម្ពុជា ក្រោម​ការដឹក​នា​ដ៏​ត្រឹមត្រូវ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុ​សែន នាយករដ្ឋមន្ត្រី មិន​ត្រឹមតែ​បាន​អនុវត្ត នយោបាយ ឈ្នះ ឈ្នះ ដែល​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី​មហា​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ បាន​ប្រកបដោយ​ជោគជ័យ ក្នុង​ការរក្សា​សន្តិភាព​ក្នុងប្រទេស​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​បានប្រែក្លាយ​ប្រទេសមួយ​ដែល​ផ្ដល់​វិភាគទាន​យ៉ាងសកម្ម ដល់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អ ស ប ថែមទៀត​។​

​ ​ឯកឧត្ដម​ក៏បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​គ្រប់ៗ​ត្រូវមាន​សមត្ថភាព​វី​ជ្ជា​ជីវៈ វិន័យ​ម៉ឺងម៉ាត់ សេចក្ដីក្លាហាន សីលធម៌​ស្អាតស្អំ និង​គោរព​ច្បាប់​ដែល​ទាំងអស់នេះ​ជា​គុណ​តម្លៃ និង​ជា​គុណសម្បត្តិ​ដែល​មិនអាច​ខ្វះ​បានជា​ដាច់ខាត​។

កម្លាំង​ទាំងអស់​ត្រូវ​ចេះ​រួបរួម គោរព​ស្រឡាញ់ សាមគ្គី​ឯកភាពគ្នា​ជា​ធ្លុង​មួយ ចេះ​ជួយ​គ្នា​ទៅវិញទៅមក ឱ្យសម្រេចបាន​ភារកិច្ច​រៀងៗ​ខ្លួន​និង​ភារកិច្ច​របស់​ក្រុម​។ ទន្ទឹមនឹងនេះ ត្រូវយក​ចិត្ត​ទុ​ដាក់​មើលថែទាំ​គាំពារ​គ្នា សម​ដូច​សុភាសិត​ខ្មែរ​យើង​ដែល​ហៅថា​« នៅផ្ទះ​ម្ដាយ​ទីទៃ​នៅ​ព្រៃ​ម្ដាយ​តែមួយ »​។ ត្រូវ​ចៀសវាង​អំពើ​ទាំងឡាយណា​ដែល​ល្មើស​ទៅនឹង​វិន័យ​របស់ អ ស ប និង​របស់​កងយោធពល​ខេមរភូមិន្ទ​៕