ជន​ភៀស​ខ្លួន​កំពុង​នឿយហត់ និង​នាំ​គ្នា​តម្រង់​ជួរ​ទាំង​យប់​រង់​ចាំ​ចូល​ក្នុង​ប្រទេស​​អូទ្រីស

292

​អូទ្រីស៖ ​ជនអន្តោប្រវេសន៍រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្តុំគ្នានៅ​ព្រំដែនរវាងប្រទេសស្លូ​វេ​នី និង​អូទ្រីសដែល​ពួកគេ ជាច្រើន​កំពុង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដោយគ្មាន​ទឹក និង​ចំណីអាហារ​។
​​មនុស្សយ៉ាងច្រើន​សន្ធឹកសន្ធាប់ បាន​កំពុង​រង់ចាំនៅ​តាម​ច្រកព្រំដែន បន្ទាប់ពីអាជ្ញាធរអូទ្រីសបិទ​ច្រកព្រំដែនមិន​ឲ្យ​ជនអន្តោប្រវេសន៍ឆ្លង​ចូល​ជា​បណ្ដោះអាសន្ន ព្រោះមិន​មានជម្រក​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ឲ្យ​ពួកគេ​ស្នាក់នៅ។ ​ជា​លទ្ធ​លមនុស្ស​ជាង 3,000នាក់បាន​រង់ចាំនៅ​តាម​ព្រំដែន នៃ​ទឹកដីរបស់​ប្រទេស​ស្លូ​វេ​នីរយៈពេល​ជាច្រើន​ម៉ោងមុន​ពេល​ប្រទេសអូទ្រីស មានលទ្ធភាព​គ្រប់គ្រាន់ទទួលយកពួកគេ​បន្ថែម​ទៀត​។ ​អ្នកស្រី ម៉ា​ប៊ី​ប៊ី ជនអន្តោប្រវេសន៍វ័យ​២៥​ឆ្នាំ មកពីប្រទេសអា​ហ្វ​ហ្គា​នី​ស្ថានបាននិយាយ​ថា ពួក​អ្នកស្រី​នៅ​ទី​នេះ​តាំងពី​ម៉ោងមួ​យមក​ម្ល៉េះ។ ដំបូងឡើយពួកគេ​និយាយ​ថា អាច​អនុញ្ញាតិឲ្យពួក​អ្នកស្រីចូលទៅ​ក្នុង​ទឹកដីប្រទេសអូទ្រីសយ៉ាង ងាយស្រួល ប៉ុន្តែពួកគេ​បែរ​ជា​បិទ​ច្រកព្រំដែនទៅវិញ។​ បែបនេះ​ពិតជា​លំបាកខ្លាំង​ណាស់​សម្រាប់ ពួក​អ្នកស្រី ដោយសារមេឃងងឹតផង ហើយអាកាសធាតុ​ត្រជាក់​ទៀត។ ពួក​អ្នកស្រី​បាន​ធ្វើ​ដំណើរ 22ថ្ងៃ ហើយ​ចាក​ចេញពីផ្ទះនៅ​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថានជាមួយ​ប្ដី និង កូន​២ នាក់ ម្នាក់ 10ឆ្នាំ​និងម្នាក់ទៀត 2ឆ្នាំ។ ​អ្នកខ្លះ និយាយ​ថា ពួកគេ​បានកំពុង​រង់ចាំ​ជាច្រើន​ម៉ោង​ហើយដោយ​គ្មានអាហារ និង​ទឹក និងគ្មាន​សង្ឃឹម​ថា​នឹង​បាន​ឆ្លង ចូល​ទៅប្រទេសអូទ្រីស​ទេ៕
អត្ថបទ៖ សុខ មាន