ចិន​រំពឹង​ថា​កម្ពុជា​នឹង​បន្ត​ស្ថេរ​ភាព​នយោបាយ​ល្អ​ខណៈ​កិច្ច​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​

254

ភ្នំពេញ​ ៖ រហូត​មក​ទល់​និង​ពេលនេះ​ការ​ទំនាក់​ទំនង​កម្ពុជា​និង​ចិន​បានតែ​ល្អ​ប្រសើរ ​កាន់តែ​ល្អ​ប្រសើរ​ក៏​ព្រោះតែ​ចិន​សន្យា​ថា​នឹង​បន្ត​ជួយ​កម្ពុជា​បន្ថែម​ទៀត ហើយ​ចិន​រំពឹង​ថា ស្ថេរ​ភាព ​សន្តិសុខ​ប្រជាពលរដ្ឋ និង​បន្ត​ល្អ​បន្ថែម​ទៀត ។​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​ថ្លែង​ថា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​មាន​តួនាទី យ៉ាង​សំខាន់​ ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​និង​ពង្រឹង​បញ្ហា​ជន​អន្តោប្រវេសន៍ ការ​ថ្លែង​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បែបនេះ គ្រា​ដែល​ស្ថានទូត​នៃ​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ ប្រគល់​កុំព្យូទ័រ ចំនួន​១០០​គ្រឿង​ដល់​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​ ២០១៥ នៅ​អគ្គនាយកដ្ឋាន​ប្រវេសន៍ ។​

ឯកឧត្តម សុខ ផល បញ្ជាក់​ថា កន្លងមក​ក៏​ដូចជា​បច្ចុប្បន្ន សមត្ថកិច្ច​កម្ពុជា​បាន​អនុវត្តន៍​នូវ​ការងារ​របស់​ខ្លួន​ដូច​ភ្លៀងរលឹម​ដូច​ភ្លៀងរលឹម​ក៏​ព្រោះតែ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​និង​បណ្ដេញ​ជន ​អន្តោប្រវេសន៍ ជា​បន្ត​បន្ទាប់​ចេញពី​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ចិន វៀតណាម​ជាដើម ។​

ឯកឧត្តម សុខ ផល រំលេច​ថា យ៉ាង​យូរ២រឺ៣​សមត្ថកិច្ច​កម្ពុជា​នឹង​បណ្ដេញ​ជនជាតិ​ចិន​ជាង​១០០​នាក់​ចេញពី​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ជនជាតិ​ចិន​ទាំងនេះ ត្រូវ​បាន​ចាប់ខ្លួន​មកពី​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​។​

លោក ជំទាវ ពូ ជៀន​គ័​រ ឯកអគ្គរដ្ឋទូត នៃ​សាធារណ​:​រដ្ឋ ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​កម្ពុជា​និង​ចិន​ជា​មិត្ត​ជិតខាង​ល្អ ដៃគូ​ល្អ​និង​បងប្អូន​ល្អ​ពីព្រោះ​កន្លងមក​ចិន បាន​ផ្តល់​ជំនួយ​និង​គាំទ្រ​អស់ពី​សមត្ថភាព​របស់​ខ្លួន​ដល់​កម្ពុជា ទាំង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច ។​

លោកជំទាវ​បន្ត​រថា កន្លងមក​កម្ពុជា​និង​ចិន​បាន​សហប្រតិបត្តិ​ការ​បង្ក្រាប​និង​ចាប់ខ្លួន​ជន​ អន្តោប្រវេសន៍​ដែល​លួចលាក់​ស្នាក់​នៅក្នុង​សហគ្រាស​របស់​ចិន ដើម្បី​ជា​សុវត្ថិភាព សន្តិសុខ​ល្អ​រវាង​ទាំងពីរ​៕​