ភ្នំពេញ ៖ លោកស្រី ក្លែរ វ៉ាន់ដឺវ៉ារ៉ែន តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបាន ធ្វើឲ្យវឌ្ឍនភាពក្នុង រយៈពេល១០ឆ្នាំកន្លងមកនេះ បានឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ សហ វត្សរ៍របស់អង្គការសហប្រជាជាតិ។ ប៉ុន្តែអ្វីដែលគេនៅតែមើលឃើញនោះនាពេលបច្ចុប្បន្ននេះ គឺការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅ តែជាបញ្ហាគួរឲ្យព្រួយបារម្ភនៅឡើយ។
តំណាងអង្គការសហប្រជាជាតិរូបនេះបានបន្តថា «ខ្ញុំ ចង់ បាន និងចង់ឃើញថា នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឬសហគមន៍គ្មាន ការរើសអើង គ្មានអំពើហិង្សានិងមានការចូលរួមទប់ស្កាត់ទាំងអស់គ្នាដើម្បីឱ្យ បានសម្រេចនៅឆ្នាំ២០៣០កម្ពុជា នឹងបង្ហាញពិភពលោកថា បានបញ្ចប់ការរីរាលដាល មេរោគអេដស៍ និងជំងឺអេដស៍»។ អង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់ សហគ្រាសទាំង ១៦២ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺ អេដស៍នៅកម្ពុជា។
ទោះបីជាមានការទប់ស្កាត់នៃការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ដែលជាជំងឺដ៏កាចសាហាវពីស្ថាប័នពាក់ព័ន្ធជាច្រើនយ៉ាងណាក្តី នៅកម្ពុជានៅតែរក្សាការប្រឈមនៃ ការឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ នេះបើតាមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីប្រគល់ប័ណ្ណសសើរដល់សហគ្រាស គ្រឹះស្ថាន ដែលមានស្នាដៃល្អក្នុងការការងារឆ្លើយតបនឹងការាលដាលមេរោគអេដស៍/ ជំងឺអេដស៍នៅកន្លែងធ្វើការ កាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ ២០១៥ នៅទីស្តីក្រសួងការងារការងារលោក វេជ្ជបណ្ឌិតអនុប្រធានអាជ្ញាជាតិប្រយុទ្ធ និងជំងឺអេដស៍មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នកម្ពុជានៅមាន ចំនួនអ្នកឆ្លងជំងឺអេដស៍២ក្នុងមួយថ្ងៃ។
លោកទា ផលា ឲ្យដឹងទៀតថា កម្ពុជាមានចំនួនអ្នកផ្ទុកមេរោគអេដស៍ចំនួន៧ម៉ឺននាក់ ក្នុងចំនួន៥៣០០០នាក់ បានកំពុងតែស្ថិតក្នុងការព្យាបាល ដូច្នេះចំនួនព្យាបាលមានតិចជាងចំនួនដែលផ្ទុកមេរោគដែលជាហេតុពិបាក ក្នុងការក្នុងការតាមដានពីស្ថានភាពនៃរីករាល ដាលនៃអ្នកឆ្លងជំងឺអេដស៍នេះ ។
លោកបញ្ជាក់ថា «អីចឹងយើងដឹងថា អ្នកផ្ទុកមេរោគមួយចំនួន មិនដឹងគាត់នៅឯណា។ ដូច្នេះយើងធ្វើយ៉ាងណាព្យាយាមស្វែងរកអ្នកផ្ទុកមេរោគទាំងនោះ។ ប្រសិនបើគាត់នៅតាមកន្លែងសប្បាយគាត់អាចធ្វើតេស្តឈាម បានន័យថា បើគាត់មានដៃគូលើសពីមួយនាក់ក្នុងឆ្នាំ ពេលយើងធ្វើតេស្តឈាម នោះយើងអាចរកឃើញហើយនៃអ្នកផ្ទុកមេ រោគអេដស៍នោះ»។
លោកបន្តថា តាមគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ឬនិរន្តរភាពមានគោលការណ៍សំខាន់នោះគឺគ្មានឲ្យអ្នកណាម្នាក់មិនបាន ធ្វើការថែមទាំងនោះទេ។ យើងនឹងធ្វើជាលក្ខណៈប្រព័ន្ធដើម្បីគ្រប់គ្រងអ្នកផ្ទុកមេរោគទាំងនោះ។ កាលពីមុនមានអ្នកឆ្លង មេរោគ អេដស៍ចំនួន៦៨នាក់ ប៉ុន្តែពេលនេះមួយថ្ងៃឆ្លងចំនួន២នាក់។ ដើម្បីលុបបំបាត់យើងត្រូវរកឲ្យ ឃើញអ្នកដែលផ្ទុកមេរោគនោះ និងរក្សាគុណភាពជីវិតរបស់គាត់ល្អប្រសើរ៕