ការ​តវ៉ា​បិតផ្លូវ​របស់​ពលរដ្ឋ​បន្ទាយមានជ័យ​ពី​ព្រឹក​រហូតដល់​រសៀល​ទើប​រំសាយ​

257

បន្ទាយមានជ័យ ៖ ការ​លើក​គ្នា​តវ៉ា​ជា​បន្ត​បន្ទាប់ពី​សំណាក់ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ នៅមុខ​សាលាខេត្ត និង​បិត​ផ្លូវជាតិ ដែល​ទាមទារ​ អោយ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ច្រើន​ឆ្នាំ​មក​ហើយ ​ត្រូវ​បាន​រំសាយ​ចេញពី​ផ្លូវ​ដោយមាន​ការ​ពន្យល់​ពី​នគរបាល និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល ថ្ងៃទី​០៣ វិច្ឆិកា ២០១៥ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​កំណត់ពេល​វេលា​ចុះ​ដោះស្រាយ ។​
តំណាង​ពលរដ្ឋ​ដែល​មាន​ដី​ទំនាស់​ខាងលើ បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​ពួកគាត់​នាំគ្នា​មក​ដោយសារតែ​ទំនាស់​ដីធ្លី​របស់​ពួកគាត់​រាប់​ឆ្នាំ​មក​ហើយ​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ពី​អាជ្ញាធរ​ដែល​សន្យា​ថា ថ្ងៃនេះ​ថ្ងៃ​នោះ​មុន​ឈាន​ដល់​ការ​សម្របសម្រួល​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​ខេត្ត ពលរដ្ឋ​បាន​ធ្វើ​ការ​តវ៉ា​ពេញមុខ​ផ្លូវ​ចូល​សាលាខេត្ត រហូតដល់​ការ​បិទផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំនុច​មុខ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ប្រមាណ​ជា​១​ម៉ោង​ទើប​ពួកគាត់​រំសាយ និង​ប្រមូល​ផ្តុំ​នៅមុខ និង​ចំហៀង​របង​សាលាខេត្ត បន្ទាប់ពី លោក ខែម សោភ័ណ នាយការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ពន្យល់​អោយ​ពួកគាត់​រក​ទីតាំង​ម្លប់​ដើម្បី​រង​ចាំ​តំណាង​ពួកគាត់​ចេញពី​ជួប​អាជ្ញាធរ​ខេត្ត ។

ក្នុង​ជំ​នួន​បរ​វាង​តំណាង​ប្រជាពលរដ្ឋ​វ៉ា និង​លោក ចុង ផែត អភិបាលរង​ខេត្ត​ដែល​ទទួលបន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ធ្វើ​ការ​ដោះស្រាយ​ដល់​តំណាង​ពលរដ្ឋ​ថា ទំនាស់​ដីធ្លី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ពុំ​មាន​ពាក់ព័ន្ធ​និង​តុលាការ លោក​បាន​ដាក់​កម្មវិធី​ចុះ​ដោះស្រាយ​ដោយ​មិន​កំណត់​ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា និង​ខែធ្នូ​នេះ ដោយឡែក​ពលរដ្ឋ​ណា​ដែល​មាន​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​និង​តុលាការ ដោយ​ទុក​ភារៈ​កិច្ច​អោយ​ខាង​តុលាការ​ជា​អ្នក​ដោះស្រាយ បើ​បងប្អូន​ចង់​តវ៉ា​សូម​ទៅ​ជួប​ខាង​តុលាការ ។

ទំនាស់​ដីធ្លី​ដែល​ឈាន​ដល់​ការ​ផ្ទុះ​ការ​វ៉ា​របស់​ប្រជាពលរដ្ឋ​ខាងលើ​ចែកចេញជា​៦​ករណី​ផ្សេងគ្នា ដោយ​ទំនាស់​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ ពលរដ្ឋ​និង​ក្រុមហ៊ុន ពលរដ្ឋ​និង​អ្នក​មាន​អំណាច​ជា​យោធា ដែល​ស្ថិត​ក្នុងស្រុក​ថ្មពួក រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន លី សំអាន នៅ​ដី​ទីតាំង​ភ្នំ​ព្រះ និង​នៅ​ស្រុក​អូរជ្រៅ រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​ដែល​ខ្លះ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​និង​ខ្លះ​អត់​ប័ណ្ណ​កម្ម​សិទ្ធ​ដណ្ដើម​គ្នា​កាន់កាប់​លើ​ដី​តែមួយ ស្រុក​ម៉ាឡៃ​គឺ​រឿ​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ដែល​ជា​អតីត​យោធិន​ដែល​រឿង​ទាំងនេះ​កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លើកគ្នា​ប្តឹងផ្តល់​នៅ​សាលាខេត្ត​ញឹកញាប់​ផង​ដែរ ។​

ដោយមាន​ការ​បញ្ជាក់​ថា នឹង​ចុះ​ដោះស្រាយ​នេះ​ទើប​ពួកគាត់​ព្រម​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​ខាង​ពលរដ្ឋ​និយាយ​ថា បើ​ការសន្យា​របស់​អាជ្ញាធរ​ខេត្ត​មិន​ព្រម​អនុវត្តន៍​តាម​ការសន្យា ពួកគាត់ នឹង​បន្ត​តវ៉ា​សាជាថ្មី​ទៅ​ភ្នំពេញ ឬ​ទៅ​តុលា​ការដែល​បាន​ចេញ​សេចក្តី​សម្រេច​រក្សា​ការពារ ទាំងសងខាង ៕

៦ ៤ ៣