មនុស្ស​យ៉ាងហោច​៤១​នាក់ ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ស៊ូដង់​ខាងត្បូង​

253

 

ស៊ូដង់៖ ក្រុម​សាក្សី បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា យន្តហោះ​ដឹកទំនិញ​មួយគ្រឿង​បាន​ធ្លាក់ ភ្លាមៗ​ក្រោយពេល​ហោះ​ចេញពី​អាកាសយានដ្ឋាន​នៅក្នុង​រដ្ឋធានី​ជូ​បា​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង ដោយបាន​សម្លាប់​សម្លាប់​មនុស្ស​យ៉ាងហោច​៤១​នាក់ ដែល​នៅលើ​យន្តហោះ ឬ​នៅ​លើដី​។​

លោក​អា​តេ​នី វ៉េ​ក អា​តេ​នី ដែលជា​អ្នកនាំពាក្យ​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា អាកាសយានិក​ម្នាក់ និង​កូនក្មេង​ម្នាក់ បាន​រស់រាន ពី​ការធ្លាក់​យន្តហោះ​នេះ​។

លោក​បាន​បន្តទៀតថា យន្តហោះ​ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​មួយគ្រឿង​នេះ អាច​នឹង​ដឹក​អាកាសយានិក និង​អ្នកដំណើរ​ប្រហែល​២០​នាក់ ខណៈដែល​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ ពី​ចំនួន​មនុស្ស​ស្លាប់​នៅលើ​ដី​។​

មន្ត្រីនគរបាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា​មនុស្ស​យ៉ាងហោច​ក៏​៤១​នាក់​ដែរ បាន​ស្លាប់​។

ដោយឡែក ស្ថានីយ៍​វិទ្យុ Miraya ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា យន្ត​នោះ​ដឹកទំនិញ​នេះ ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ស្រុក​ប៉ា​ឡូ​ច ស្ថិតនៅ​រដ្ឋ Upper Nile ភាគ​ខាងជើង​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​ធ្លា​ក់នៅ​ចម្ងាយ​៨០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​អាកាសយានដ្ឋាន​ជូ​បា​៕