អ្នក​ឃើញ​ហេតុ​ការ​និយាយ​ថា យន្តហោះមួយ​គ្រឿង​ធ្លាក់នៅស៊ូដង់​ខាងត្បូងធ្វើ​ឲ្យមនុស្ស​រាប់​សិប​នាក់​បាត់បង់​ជីវិត​

217

​ស៊ូដង់​ខាងត្បូង៖ ​សាក្សី​ឃើញ​ហេតុការណ៍បាន​និយាយ​ថា យន្តហោះ​ដឹកទំនិញផលិត​ដោយប្រទេស​រុស្ស៊ីមួយ​គ្រឿង ជាមួយ​អ្នកដំណើរ​ជាច្រើន​លើយន្តហោះបាន​ធ្លាក់ កាលពី​ថ្ងៃ​ពុធក្រោយហោះ​ឡើងពីប្រ​លាន​យន្តហោះ ក្នុង​រដ្ឋធានី​របស់ប្រទេស​ស៊ូដង់​ខាងត្បូង សម្លាប់មនុស្សរាប់​សិប​នាក់។

​ចំនែក​មន្ត្រី​ក្នុង​តំបន់​ម្នា​ក់​បាន​និយាយ​ថា​មនុស្ស ចំនួន ​៣នាក់​នៅ​មាន​ជីវិត​។ ចំនួន​អ្នក​ស្លាប់មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ភ្លាមៗ នៅឡើយ​ទេ បន្ទាប់ពី​យន្តហោះប្រើ​ស្លាបចក្រ Antonov-12 B បាន​ធ្លាក់យ៉ាង​ឆាប់រហ័ស ក្រោយ​ចេញដំណើរដែលបាន​ធ្វើ​ឲ្យមនុស្ស​ជាច្រើននាក់​បាត់​បង់ជីវិត ​និងយន្តហោះ​បែក​ជាច្រើន​បំណែក​នៅរាយ​ប៉ា​ពេញតាមមាត់ទន្លេនី​ល ស​(White Nile River)​។ ​ប្រភព​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់នៅ​មិនទាន់រាប់​ច្បាស់នៅឡើយ​ទេ​។ ដោយឡែកអ្នកសារព័ត៌មាន​រ៉​យ​ទ័​របាននិយាយ​ថា គេ​បានឃើញ​សាកសព​ចំនួន​ ៤១នាក់ដែលខ្លះ​ត្រូវ​បានគ្របដណ្ដប់​ដោយក្រណាត់។ រីឯមន្ត្រី​នគរបាល​ម្នាក់ដែលមិនសុំ​មិន​ផ្ដល់​ព័ត៌មាន ទៅ​ឲ្យ​អ្នកសារព័ត៌មាននោះ​ក៏បាន​កំណត់​ផង​ដែរ​ថា អ្នក​ស្លាប់មាន​ចំនួន​ ៤១នាក់។​ ប៉ុន្តែផ្ទុយ​ពី​នេះ​សាក្សីម្នាក់​ផ្សេងទៀតបានរាប់​ឃើញ​តែ ៣២នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ​លោក អា​តេ​នី វ៉េ​ក​អា​តេ​នី (Ateny Wek Ateny) មន្ត្រី​នាំពាក្យ​សម្រាប់​ប្រធានាធិបតីបាន​ប្រាប់​សារព័ត៌មានរ៉​យ​ទ័​រថា យន្តហោះបាន​កំពុងដឹក​មនុស្ស ១៨នាក់ រួម​ទាំងក្រុម​អាកាសយានិក​បរទេស ៦នាក់​។ ៥ នាក់​ជា​ជនជាតិ​អាមេរិក និង​ម្នាក់ជនជាតិ​រុស្ស៊ី ។ នេះ​បើ​យោង​តាមឯកសារ​ផ្លូវការ។

លោក​ថាមនុស្ស​ ១៥នាក់នៃ​ពួកគេ​បាន​ស្លាប់ និងជនជាតិស៊ូដង់​ខាងត្បូង ៣នាក់នៅ​មាន​ជីវិត រួម​ទាំងកុមារ​ម្នាក់។ ក្រុម​មន្ត្រី​បាន​និយាយ​ថា យន្តហោះ​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និងគ្រឿងភស្តុភារ​កងទ័ព​កងទ័ពអិ​ល​ធី​ឌី (Allied Services Ltd)។ ​ចំនែកនៅក្រុមហ៊ុន​ឯណោះ​វិញមិនអាចទាក់ទងសុំ​ការ​អត្ថាធិប្បាយ​បានទេ​។​ គួរ​ឲ្យ​ដឹង​ថា​យន្តហោះចុះ​ក្នុង​បញ្ជីលេខ EY406 បាន​កំពុងធ្វើដំណើរទៅកាន់​ទីក្រុងផា​ឡូ​ច (Paloch), នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​៕
​អត្ថបទ៖ សុខ​មាន