អាជ្ញាធរ​អាល្លឺម៉ង់​នៅតែ​ជជែក​គ្នា​ស្វែងរក​ដំណោះ​ស្រាយ​លើ​វិបត្តិ​ជនអន្តោប្រវេសន៍

262
អាជ្ញាធរ​អាល្លឺម៉ង់​នៅតែ​ជជែក​គ្នា​ស្វែងរក​ដំណោះ​ស្រាយ​លើ​វិបត្តិ​ជនអន្តោប្រវេសន៍

​​អាល្លឺម៉ង់៖ ​ស្រប​ពេល​អាជ្ញាធរអាល្លឺម៉ង់​នៅតែកំពុង​ជជែក​គ្នានៅឡើយ ដើម្បីស្វែងរកវិធានការណ៍​ថ្មី​មួយជួយ​បញ្ឈប់ចរន្ត​នៃ​ចំនួន​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួនកំពុងមកដល់ប្រទេសរបស់​ខ្លួន, ទីក្រុង Neuhaus Am Inn កំពុង​រំពឹង​សម្រាប់វិធានការ​ថ្មី​មួយ ដើម្បីជួយ​ដោះស្រាយបញ្ហាជនភៀសខ្លួនរាប់​រយ​នាក់ ដែល​នឹង​មកដល់ ទីនោះ​ជា​រៀងរាល់ថ្ងៃ​។
​​ទីក្រុង Neuhaus Am Inn បាន​ទទួលមនុស្សប្រមាណ 3,500នាក់ជា​រៀងរាល់ថ្ងៃ។​ ហើយ​គិត​ជា​មធ្យមទីក្រុង​មួយ​នេះបានទទួលជនភៀសខ្លួនប្រមាណ 50នាក់ ក្នុង​ពេលតែមួយ​ម៉ោង​ប៉ុណ្ណោះ។ ចំនែក​អាជ្ញាធរក្នុង​តំបន់ អន្ទះសា​ចង់​ឃើញសំណើរបស់លោកស្រី​អធិការបតី អេ​ន​ជី​ឡា​ម៉ា​ហ្គែ​ល ដើម្បី​បង្កើតតំបន់ឆ្លងកាត់​នៅ​តាមតំបន់​ព្រំដែនរបស់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ចាំ​ត្រង​យកជនអន្តោប្រវេសន៍ដែលគ្មានឱកាសទទួល​បានសិទ្ធ​សុំ​ជ្រកកោន។ ​ប្រទេស​អាល្លឺម៉ង់​បាន​ក្លាយ​ជា​គោលដៅ​មួយ​ សម្រាប់​សេដ្ឋកិច្ចរបស់​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​មកពីប្រទេសក្នុង​តំបន់​មជ្ឈិមបូព៌ា ,​អាស៊ី និង​អាហ្វ្រិក​។ ទីក្រុងប៊ែរឡាំងបច្ចុប្បន្ន​នេះ​សង្ឃឹម​ថា នឹង​មាន​ជន​ស្វែងរក​សុំ​សិទ្ធ​ជ្រកកោន ចន្លោះ​ពី ៨​សែននាក់ និង ១លាន​នាក់នៅ​ឆ្នាំនេះ ចំនួន​នេះ​ដែរ​កើន ទ្វេដង​នឹង​ចំនួនមនុស្ស​កាលពី​ឆ្នាំមុន។ លោកស្រី​អែន​ជី​ឡា​ម៉ា​ហ្គែ​ល បានការ​ពារសំណើបង្កើត​តំបន់ឆ្លងកាត់ ជនអន្តោប្រវេសន៍ នៅ​ព្រឹត្តិការណ៍​ពិធីជប់លៀងមួយ​នៃ​គណបក្ស​(CDU)​របស់​លោក​ស្រីក្នុងទីក្រុងដាម​ស្តា​ត (Darmstadt)​ ភាគ​ខាងលិច​ប្រទេស​ដោយ​លោកស្រី​បញ្ជាក់​ថា ​វា​នឹង​ជា​ការ​ប្រសើរដែល​គិតដល់សេដ្ឋកិច្ច​ជនអន្តោប្រវេសន៍​មកពី​ប្រទេស ដែល​មាន​សុវត្ថិភាពនៅ​តាមព្រំដែន ព្រោះ​រឿងនេះនឹង​បង្កើន​ល្បឿន​នីតិវិធី​និរទេស​។ នៅក្នុង​សន្និស័ទ​ព័ត៌មាន រួមគ្នា​មួយជាមួយ លោកប្រធានាធិបតីបូ​លី​វី អ៊ី​វ៉ូ ម៉ូ​រ៉ា​ឡេស លោកស្រី ​ម៉ា​ហ្គែ​ល បាន​សន្យា​ថា ពួកគេនឹង​ធ្វើ​ការលើ​ការងារ​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​ជា​ចម្បង ​ទោះបី​មានការ​ខ្វែងគំនិត​គ្នា​ក៏ដោយ៕​
​អត្ថបទ៖ សុខ​មាន