ក្រសួង​ធនធានទឹក​ដំឡើង​ម៉ាស៊ីនបូមទឹក​ជាច្រើន​គ្រឿង​ដើម្បី​អន្តរាគមន៍​បូម​ទឹក​ឲ្យ​កសិករ​ធ្វើស្រែ​ប្រាំង​

508
ក្រសួង​ធនធានទឹក​ដំឡើង​ម៉ាស៊ីនបូមទឹក​ជាច្រើន​គ្រឿង​ដើម្បី​អន្តរាគមន៍​បូម​ទឹក​ឲ្យ​កសិករ​ធ្វើស្រែ​ប្រាំង

​ភ្នំពេញ ៖ ​គិត​មក​ត្រឹម​ថ្ងៃទី​៤ ខែ វិច្ឆិកា ឆ្នាំ​២០១៥​នេះ ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម និង​តូច​ជាច្រើន​គ្រឿង ព្រមទាំង ស្ថានីយ បូម​ទឹក​មួយចំនួន ​ត្រូវបាន​ក្រុមការងារ ក្រសួង និង​មន្ទីរ​ធន​ធានទឹ​ក​និង​ឧតុនិយម ​ដាក់ឱ្យ ដំណើ រ​ការបូមទឹក​បញ្ចូល​អាង បឹង​ព្រែក​ធម្មជាតិ សម្រាប់​បម្រើ​ដល់​ការងារ​បង្កបង្កើន ផល​ស្រូវ របស់ បង ប្អូន​ប្រជាកសិករ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១៤ រួមមាន​ខេត្តកំពង់ធំ កំពង់ឆ្នាំង ​កណ្តាល តាកែវ ព្រៃវែង បាត់ដំបង ក្រចេះ ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ កំពត កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ចាម និង​ខេត្ត ស្ទឹងត្រែង​។​

​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធន​ធានទឹក​ និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា​ មកដល់ ពេលនេះ​អាងទឹក​ចំនួន​៥៨ បឹង​ចំនួន​១១ និង​ព្រែក​ចំនួន​២ ត្រូវ​បាន​និង​កំពុង​បូម ទឹក​បំពេញ​ជា​បន្តបន្ទាប់​។

លោក ចាន់ យុ​ត្ថា បាន​បន្តថា ​នៅក្នុង ​ពេល​ចុះ​ពិនិត្យ​ការងារ​នេះ នាពេល​កន្លង ទៅ លោក​រដ្ឋមន្ត្រី លឹម គានហោ ​ក៏បាន​ផ្តល់នូវ​ម៉ាស៊ីន​បូមទឹក​ខ្នាតតូច (២៥ សេះ​) ចំនួន​១០​គ្រឿង ទៅ ដល់​សហគមន៍ ទំនប់ ដែល​មាន​ការខ្វះខាត​ម៉ាស៊ីនបូមទឹក​ខ្នាតតូច​សម្រាប់​បូមទឹក​បញ្ចូល​ស្រែ ​។ ​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បន្ថែមថា ​ក្រុមការងារ​របស់ ក្រសួង​បាន​និងកំពុង​បន្ត ចុះ​ពិនិត្យ នៅ​តាម បណ្តា​ទីតាំង​ផ្សេងៗ​ទៀត​ក្នុង​ក្របខណ្ឌ ទូទាំងប្រទេស​៕