សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រសួងការពារជាតិ​ចិន​ជួប​សំដែង​ការគួរសម​

320
សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រសួងការពារជាតិ​ចិន​ជួប​សំដែង​ការគួរសម​

ភ្នំពេញ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ឲ្យ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន សហប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។​

​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មានប្រសាសន៍​ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ ក្នុង​ខណៈ​ឯកឧត្តម ចាង វ៉ាង​គ័ន (Chang Wanguan) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​មក​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥នេះ​។​
​ ​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅក្នុង​ជំនួប​នេះ
​ឯកឧត្តម Chang Wanguan បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​លើ​គ្រប់​វិស័យ ។​ ក្នុង​ន័យ​នេះ ឯកឧត្តម បាន​សំដែង​នូវ​ការ​អបអរសាទរ ចំពោះ​ការ​រីកចម្រើន​ដ៏​ឆាប់រហ័ស​នេះ ហើយ​ឯកឧត្តម មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផង និង​ដើម្បី​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​រ​វាង ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ផង។
ឯកឧត្តម​បាន​ជម្រាប​ជូន​​សម្ដេច​តេ​​ជោ​ថា ប្រទេស​ចិន​តែងតែ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​រាយការណ៍​ជូន​សម្ដេច​តេ​​ជោ​​ផង​ដែរ​ថា ឯកឧត្តម​បាន​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ដោយ​បាន​ពិភាក្សា​ការងារ​ជាច្រើន និង​បាន​ព្រមព្រៀងគ្នា រហូតដល់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផង​ដែរ​។​
​ ​ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ដែល​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត ហើយ​សម្ដេច​មានប្រសាសន៍​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បាន​ឆ្លងកាត់​រយៈពេល​ជា​យូរ និង​រឿងរ៉ាវ​ជាច្រើន​មក​ហើយ ក៏ប៉ុន្តែ​ទំនាក់ទំនង​គឺ​កាន់តែ​រឹងមាំ​។ សម្ដេច​បាន​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា រវាង​ឯកឧត្តម ចាង ជាមួយនឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និង​បាន​លើកទឹកចិត្ត​សុំ​ឲ្យ​ភាគី​ទាំងពីរ សហប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​៕
​ ​darith-10 darith-11