នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម​បន្ត​នាំ​យក​អាវ​ភ្លៀង​ជូន​ដល់​កងកម្លាំង​តាម​ព្រំដែន​ ខ​ណៈ​រដូវរងា​ជិត​មកដល់​

426
នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម​បន្ត​នាំ​យក​អាវ​ភ្លៀង​ជូន​ដល់​កងកម្លាំង​តាម​ព្រំដែន​ ខ​ណៈ​រដូវរងា​ជិត​មកដល់​

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គ​មេ​បញ្ជា​ការ​រង នាយសេនាធិការ​ចំរុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត បាន​បន្ត​នាំ​យក​អាវ​រងា​ជូន​ដល់​កងកម្លាំង​ជួរមុខ នៅ​ទិស​យោធភូមិភាគ​ទី​៥ នៅ​ទីបញ្ជាការ​មុខ របស់​កងពល​តូ​ចលេ​ខ​៥១​លេខ​៥២ លេខ​៥៣​។​

ការ​ផ្តល់​ជូន​នូវ​អាវរងា​នេះ​ គឺ​បាន​ធ្វើ​ឡើងជា​រៀ​ង​រាល់​ឆ្នាំ ខ​ណៈ​ដែល​រដូវរងា​មក​ដល់​នោះ​។​
​លោក​មេបញ្ជាការ​កងពល​តូច​ថ្មើរជើង​ទាំង​បី​ទីតាំង​លេខ​៥១ លេខ​៥២ លេខ​៥៣ តំណាង​កងកម្លាំងប្រដាប់អាវុធ ជួរមុខ​ទាំងអស់​បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្ពង់ខ្ពស់​បំផុត​ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​អាវ​រងា​ដល់​កងកម្លាំង​ជួរមុខ​សំរាប់​ត្រៀម មុន​ពេល​រដូវរងា​ម​ក​ដល់​។​ ការ​ជួយ​ឧបត្ថម្ភ​នេះ មាន​រាល់​រដូវ​កាល​ក្នុង​នោះ​រដូវភ្លៀង​សម្ដេច​ផ្តល់​អាវ​ភ្លៀង រដូវរងា​សម្ដេច​ផ្តល់​អាវ​រងា​ជា​រៀងរាល់​ឆ្នាំ បន្ថែម​លើ​កា​រជួយ​ឧបត្ថម្ភ​គ្រឿង បំពាក់​ដល់​កងទ័ព​មាន​គ្រប់​លទ្ធភាព គ្រប់​សមត្ថភាព​ប្រយុទ្ធ​។​

 
​ជាមួយគ្នា​នោះ តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ក៏បាន​ប្តេជ្ញា​ដាច់ខាត​ផង​ដែរ​ថា នឹង​អនុវត្ត​ភារកិច្ច​ការពារ​ជាតិ​ការពារ​បូរណភាព​ទឹកដី ប្ដេជ្ញា​ដាច់ខាត​ការពារ​រដ្ឋធម្មនុញ្ញ​ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច តេ​ជោ ហ៊ុន សែន​ដល់​ដង្ហើម​ចុងក្រោយ និង​ថ្កោលទោស​ប្រឆាំង​ដាច់អហង្ការ​នូវ​ទង្វើ​របស់​ជន​ទុច្ចរិត​និង ជន​អគតិ​ទាំងឡាយ ដែល​តែងតែ​ប្រឌិត​មូល​បង្កាច់​ប្រជាភិថុតិ ក្នុង​ចេតនា​អាក្រក់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

 
​ថ្លែង​គ្នា​នោះ​ដែរ​ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​លើក​ឡើង​ថា កង​នគរបាល​ជួរមុខ​កំពុង​ឈរជើង ការពារ​ទឹកដី​តាម​បន្ទាត់​ព្រំដែន ដែល​កន្លងមក​បាន​ធ្វើ​ពលី​កម្ម គ្រប់បែបយ៉ាង អនុវត្ត​បាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា របស់​សម្ដេច ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ ក្នុង​សិទ្ធិ​ស្វ័យការពារ​បូរណភាព​ទឹកដី។​

 
​ឯកឧត្តម​បន្ត​ថា ពិតមែនតែ​ស្ថានការណ៍​ព្រំដែន​បច្ចុប្បន្ន មាន​ភាព​ធូរស្រាល​មួយចំនួន​ហើយ​ក្តី តែ​ជំហរ​សម្តេច​​តេ​ជោ​នៅតែ​ចង់បាន​ព្រំដែន​មាន​សន្តិភាព មាន​កិច្ច​សហប្រតិបត្តិការ​ល្អ និង​ការអភិវឌ្ឍន៍​ថែមទៀត​ជាមួយ​ប្រទេសជិតខាង ដើម្បី​ប្រជាជន​ព្រំដែន បាន​រស់​នៅ​សុខសាន្ត សុខដុម​រម្យ​នា​៕

darith-03 darith-04 darith-05