នាវា​ទេសចរណ៍​បារាំង​ផ្ទុក​អ្នកដំណើរ​ជាង ៣០០​នាក់ ចូល​ចត​ក្នុង​ខេត្ដ​ព្រះសីហនុ​

247
នាវា​ទេសចរណ៍​បារាំង​ផ្ទុក​អ្នកដំណើរ​ជាង ៣០០​នាក់ ចូល​ចត​ក្នុង​ខេត្ដ​ព្រះសីហនុ

​​ព្រះសីហនុ ៖ ​នាវា​ទេសចរណ៍​បរ​ទេសមួយ​គ្រឿង​ឈ្មោះ Le Soléal របស់​ប្រទេស​បារាំង​ដែល​ផ្ទុក ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជាង ៣០០ ​នាក់​បាន​ចូល​ចត​កំពង់ផែ​អន្ដរជាតិ​ខេត្ដ ​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​ ០៨ ខែវិច្ឆិកា ២០១៥​  ។

លោក​វរសេនីយ៍ ស៊ា​ង ឡេង មេ​ប៉ុស្ដិ៍​អន្ដោប្រវេសន៍​ច្រក​កំពង់ផែ​អន្ដរជាតិ​ខេត្ដ​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​នាវា​ទេសចរណ៍​នេះ ទើបតែ​ចូល​ចត​ជា​លើកទីមួយ​ក្នុង​ដំណើរ​មក ពី​ប្រទេស​វៀតណាម ហើយ​ត្រូវ​ចាកចេញ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ​នៅ​យប់​ថៃ្ង​ដដែល​នោះ ។

លោក​បន្តថា នាវា Le Soléal មាន​អ្នក​ទេសចរណ៍​ប្រាំមួយ​ជាតិ​សាសន៍​សរុប​ជាង ៣៦០ ​នាក់ ។ គោលបំណង​នៃ​ការ​ចូល​ចត​របស់​នាវា​ទេសចរណ៍​នេះ គឺធ្វើឡើង​តាម​គម្រោង របស់​នាវា​ដើម្បី​ឲ្យ​ភ្ញៀវ ទេសចរ​បាន​ទស្សនា​កម្សាន្ត​ជុំវិញ​ក្រុងព្រះសីហនុ ទទួលទាន​អាហារ ​តាម​អាហារដ្ឋាន​នានា និង ទិញ​ទំនិញ​អនុស្សាវរីយ៍​ផ្សេងៗ​តាម​ផ្សារ​នានា​ក្នុង​ក្រុងព្រះសីហនុ ។

ក្នុង​ការចូល​ចត​នាវា Le Soléal នៅ​កំពង់ផែ  មាន​មន្ត្រី​កំពង់ផែ និង កម្លាំង​សមត្ថកិច្ច ​បាន​ពង្រាយ​ដើម្បី​រក្សា​ការពារ​សន្ដិសុខ ​និង សម្រួល​ចរាចរ​ជូន​ភ្ញៀវ​ចូល​ទស្សនា​ឬ ទិញ ទំនិញ​នៅ​ផ្សារ​នានា​ក្នុង​ក្រុងព្រះសីហនុ ៕

នាវា​ទេសចរណ៍​បារាំង​ផ្ទុក​អ្នកដំណើរ​ជាង ៣០០​នាក់ ចូល​ចត​ក្នុង​ខេត្ដ​ព្រះសីហនុ
នាវា​ទេសចរណ៍​បារាំង​ផ្ទុក​អ្នកដំណើរ​ជាង ៣០០​នាក់ ចូល​ចត​ក្នុង​ខេត្ដ​ព្រះសីហនុ