រថយន្ត​ហាយ​ឡិន​ឌ​របុក​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និច​បណ្ដាល​នារី​ម្នាក់​រង​របួស​បាក់​ភ្លៅ​

443
រថយន្ត​ហាយ​ឡិន​ឌ​របុក​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និច​បណ្ដាល​នារី​ម្នាក់​រង​របួស​បាក់​ភ្លៅ​

ភ្នំពេញ ៖ រថយន្ត​ហាយ​ឡ​កន​ឌ័​រ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​រួម​ទាំង​អ្នកបើកបរ បន្ទាប់ពី​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​ដែល​ស្ត្រី​ម្នាក់​ជិះ​ជាមួយ​ប្ដី​និង​កូន​បណ្ដាល​ឱ្យ​ស្ត្រី​រូប​នោះ​រង​របួស​បាក់ជើង​ម្ខាង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០៧​កែង​ផ្លូវ​៦៨​ក្រុម​ទី​៦​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សី​កែវ​។​
សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ម៉ូតូ​រងគ្រោះ​ម៉ាក​ស៊ុយ​ស៊ូគី​និ​ចព​ណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FB៤៨៤៩​ជិះ គ្នា​៣​នាក់​ប្ដី​ប្រពន្ធ​និង​កូន ​ដែល​ជនរងគ្រោះ​មានឈ្មោះ​ខុម​រតនា​អាយុ​២០​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​លេខ​២១៤​ផ្លូវ​លេខ​៦១​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រង​របួស​បាក់ជើង​ខាងឆ្វេង​ចំណែកឯ​ប្ដី​និង​កូនរង​របួស​ស្រាយ រីឯ​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡិន​ឌ័​រ​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AA-២៧៩៦​អ្នកបើកបរ​មានឈ្មោះ​ឡឹ​ក​ស្រី​ពៅ​អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​លេខ​២០១៤​ផ្លូវជាតិ​លេខ​៥​សង្កាត់​ឫស្សី​ខណ្ឌ​ឫស្សី​កែវ​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ​ឌុប​ប្រពន្ធ​និង​កូន​បើកបរ​ពីមុខ​រថយន្ត​ស្រប​ទិស​គ្នា​ហើយ​ពីមុខ​ម៉ូតូ​រងគ្រោះ​មាន​រថយន្ត​ម៉ាក​ប៉ា​សេ​រ៉ូ​មួយ​គ្រឿង​ទៀត​តាម​បណ្តោយ​ផ្លូវ​លេខ​៩០៧​កែង​ផ្លូវ​លេខ​៦៨​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​សុ​ី​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​ម៉ូតូ​រងគ្រោះ​បោក​ទៅ​​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ប៉ា​សេ​រ៉ូ​ដែល​មិន​ចាំ​ស្លាក​លេខ​កៀប​ជាប់​និង​កាង​រថយន្ត​បណ្ដាល​អោយ​នារី​រងគ្រោះ​បាក់ជើង​លៀន​ឆ្អឹង​ចេញ​មក​ក្រៅ ។​

បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​ចំណែកឯ​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​និង​អ្នកបើកបរ​រថយន្ត​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ​ចរាចរណ៍​ជើងគោក​រា​ធានី​ភ្នំពេញ​រង​ចាំ​ការ​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​៕​