​​​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​ធ្វើ​ពង្រាង​ប្រជុំ​ថ្នាក់​ជាតិ​លើ​ក្រិត្យ​ក្រម​ច្បាប់​ដាក់​ទោស​ក្រុម​អ្នក​រត់​ពន្ធ​គ្រឿងញៀន

253
​​​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​ធ្វើ​ពង្រាង​ប្រជុំ​ថ្នាក់​ជាតិ​លើ​ក្រិត្យ​ក្រម​ច្បាប់​ដាក់​ទោស​ក្រុម​អ្នក​រត់​ពន្ធ​គ្រឿងញៀន

ម៉ិកស៊ិក៖ ប្រធានាធិបតី​ម៉ិកស៊ិក​លោក​ អេន​រីកប៉េណា នីតូ​ មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា​ លោក​នឹង​បើក​ការ​ពិភាក្សា​ជាតិ​មួយ​ឡើង​ ដើម្បី​រំលឹក​ដល់​ក្រិត្យក្រម​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​។
ការ​បើក​កិច្ច​ពិភាក្សា​ស្តី​អំពី​ច្បាប់​គ្រឿង​ញៀន​នេះ​ ធ្វើឡើង​សម្រាប់​ដោះ​ស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​ពេល​មាន​កិច្ច​ប្រជុំ​ឆ្នាំ​ក្រោយ ​របស់​អង្គការ​សហប្រជាជាតិ​ស្រប​ទៅ​​តាម​ក្រម​ច្បាប់​​លើ​ក្រុម​ប្រព្រឹត្ត​រត់​ពន្ធ​ចែក​ចាយ​គ្រឿងញៀន​នោះ​។ សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា​ ពង្រាង​ច្បាប់​​ប្រឆាំង​គ្រឿង​ញៀន​ធ្ងន់ធ្ងរ​ និង​ការ​ពិភាក្សា​ជាតិ​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​នេះ ​​បាន​រុករក​​ឃើញ​ទី​កន្លែង​លាក់​លាម​ផលិត​គ្រឿង​ញៀន​​យ៉ាង​សំខាន់​ចំនួន​ ៣​កន្លែង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ក្នុង​ការ​ពិនិត្យ​តាម​កន្លែង​លួច​លាក់​ផលិត​គ្រឿងញៀន​ទាំង​នេះ​ មាន​ថ្នាំ​ញៀន​ប្រទេស​ល្អ​លេខ​ ១​ចំនួន​ជាង ៦​តោន​ និង​សារធាតុ​គីមី​ជា​ច្រើន​ធុង​ធំៗ​។ ទីកន្លែង​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​ទាំង​នេះ​មាន​នៅ​តំបន់​ផ្សេង​ៗ​ពី​គ្នា​ ចំណែក​ក្រុម​អ្នក​ផ្សំ​ថ្នាំ​ញៀន​នៅ​តាម​កន្លែង​នីមួយ​ៗ​ មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​នោះ​ឡើយ​ ក្នុង​ពេល​កង​កម្លាំង​វាយ​សម្រុក​ចូល​ទៅ​ក្នុង​គោល​ដៅ​ទាំង​នោះ៕​

អត្ថបទ៖ វង្ស រិទ្ធី