សៀមរាប ៖ ចៅអធិការវត្តរតនៈមណីរោងគោ ដែលចាប់កូននេនចំនួន១០អង្គ រំលោភតាម រន្ធ គូទនោះ ម្តងម្នាក់ៗអស់រយះពេលជាយូរខែមកហើយដោយឱ្យលុយពី៣ម៉ឺនទៅ១០ម៉ឺនរៀល និងគំរាមមិនឱ្យនិយាយប្រាប់គេឯង ប៉ុន្តែត្រូវបានបែកធ្លាយដោយសារកូននេន១អង្គ ទើបតែបួសបានទៅប្រាប់ ញោមប្រុស ញោមស្រី រហូតប្តឹងទៅសមត្ថកិច្ចឱ្យចាប់ផ្សឹកលោកចៅអធិការល្មោភកាមនោះទាំងយប់ ថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៥ភ្លាមៗតែម្ដង។
ករណីចុះចាប់ព្រះចៅអធិការផ្សឹកនេះ ធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅក្នុងបរិវេណវត្តរោងគោ ភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ខណៈកូននេន១អង្គទើបបួសបានទៅប្រាប់ញោមប្រុស ញោមស្រី ដឹកនាំកម្លាំងចុះប្រតិបត្តិដោយលោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប ចាប់ខ្លួនអតីតចៅអធិការវត្តរតនៈមណីរោងគោ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ញោមលោក នេន ដែលត្រូវព្រះអនុគណស្រុកចាប់ផ្សឹកនាពេលយប់ថ្ងៃទី០៨ខែវិច្ឆិការឆ្នាំ២០១៥នោះ។
លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការសហការជាមួយអង្គភាពការពារកុមារ(CPU)និងសមត្ថកិច្ចនគរបាលអធិការស្រុកក្រឡាញ់ ព្រមទាំងមានពាក្យបណ្តឹងរបស់ឪពុកម្តាយលោកនេនទាំង១០អង្គផងនោះ ទើបកម្លាំងជំនាញចុះអនុវត្តតាមមាត្រា៣៤នៃក្រមព្រហ្មទណ្ឌ ស្តីអំពី ទិញពេស្យាចារ មានទោសពី៥ទៅ១០ឆ្នាំ ដែលបានប្រព្រឹត្តិមកលើលោកនេន។
លោកស្រី បន្តថា ដោយមានការរាយការណ៍ពីលោកនេនមួយអង្គដែល ទើបនឹងបួសបាន៧ថ្ងៃត្រូវអតីតចៅអធិការឈ្មោះ វង្ស ចែត បានចាប់រំលោភកូននេនតាម រន្ធ គូទ ដោយគំរាមមិនឲ្យប្រាប់អ្នកណាទាំងអស់ ប៉ុន្តែត្រូវលោកនេនអង្គនោះ លួចប្រាប់ញោមប្រុស ញោមស្រី រហូតឈានដល់ការប្ដឹងមកសមត្ថកិច្ច ក៏បានសមត្ថកិច្ចសហការជាមួយព្រះអនុគណស្រុកក្រឡាញ់ ចាប់ខ្លួនព្រះចៅអធិការវត្តនោះផ្សឹកទាំងយប់ថ្ងៃទី០៨ វិច្ឆិកា រួចបញ្ជូនមកកាន់អធិការនគរបាលស្រុកក្រឡាញ់ ដើម្បីសួរនាំតែម្តង។
លោកស្រី បន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី០៩ ខែវិច្ឆិការ កម្លាំងជំនាញបានចុះមក អធិការស្រុកក្រឡាញ់ ដើម្បីទៅធ្វើកោសល្យវិច្ឆ័យនៅក្នុងវត្តរតនៈមណីរោងគោ ដើម្បីឱ្យកូននេនចំនួន១០អង្គ បង្ហាញទីតាំង ដែលអតីតចៅអធិការរំលោភ។លោកស្រីបានបញ្ជាក់ថា ជនសង្ស័យ(អតីតចៅអធិការវត្ត)មានឈ្មោះ វង្ស ចែត ភេទប្រុសអាយុ៤៦ឆ្នាំមានស្រុកកំណើត ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។
ជនសង្ស័យមុនចូលបួស បានចូលទាហាននៅវរៈសេនាតូច៤១១ប្រចាំការនៅប្រាសាទតាក្របី នៅឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ដែលគេរំសាយ ទើបឈប់ពីការងារមករស់នៅជាមួយម្តាយនៅស្រុកស្វាយលើមួយរយៈ។រួចក៏ចូលទៅសុំបួសនៅវត្តកែវ រួចមកគង់នៅវត្តប្រភិត ក្នុងខេត្តបាត់ដំបង បួសបាន១វស្សា (ជាភិក្ខុ)និងបន្តមកគង់នៅវត្តតាគៀត ក្នុងភូមិតាគៀត ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បាន១វស្សា (ជាភិក្ខុ)រួចបន្តមកគង់នៅវត្តត្រនាប់ប្ញស្សី ក្នុងឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត បាន២វស្សា ជាចៅអធិការវត្ត និងបន្តមកគង់នៅវត្ត រតនៈមណី រោងគោ ហៅវត្តរោងគោ ក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុនចាប់ខ្លួនជនសង្ស័យ(ចុងក្រោយ)បានកសាងសាលាឆាន់បាន៥០% ដោយបានប្រមូលបច្ច័យពីញាតិញោមនិងពុទ្ធបរិស័ទចំណុះជើងវត្តបានចំនួន១៥លានរៀល រួចឱ្យទៅសំណង់ទាំងអស់។ចំណែកកូននេនទាំង១០អង្គដែលចៅអធិការហៅមករំលោភតាមវាលស្រែនិងតាមកុដិក្នុងវត្តខាងលើនេះមានទី១/ ហ៊ាំង មិញស៊ឺ ១៣ ព្រះជន្ម រស់នៅភូមិរំដេង ឃុំស្រណាល (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១៨ដង) ទី២/ឡូត ណាល់ ១៤ ព្រះជន្ម ស្នាក់នៅភូមិព្រៃគាប ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៦ដង) ទី៣/លន់ លូន ១១ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៨ដង) ទី៤/ ជាតិ សុណាន ១៣ ព្រះជន្ម មានទីលំនៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១៨ដង) ទី៥/ សេន កក្កដា ព្រះជន្ម១៣ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៥ដង)ទី៦/ ទាវ វេហា ១៧ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១ដង)ទី៧/ ផាន ខេន ១៦ ព្រះជន្ម រស់នៅភូមិ ល្បើកប្រីយ៍ ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១ដង) ទី៨/ ឃុល ឃឺ ១៦ ព្រះជន្ម រស់នៅភូមិគំរូ ឃុំស្រណាល (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៦ដង) ទី៩/ ដឿត ចយ ១៧ ព្រះជន្ម រស់នៅភូមិខ្ជាយ ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន២៥ដង) ទី១០/ នឿយ ណាល់ ១៦ ព្រះជន្ម រស់នៅភូមិខ្ជាយ ឃុំរោងគោ(ចៅអធិការវត្តរំលោភតាមរន្ធគូទបាន៤ដង)។
បច្ចុប្បន្នលោកនេន ទាំង១០អង្គត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យអង្គភាពការពារកុមារ (CPU)យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបានញោម ប្រុស ញោម ស្រី នាំគ្នាដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ដើម្បីទាមទារជម្ងឺចិត្ត ពី១ពាន់ទៅ៣ពាន់ដុល្លារ ទាំង១០នាក់។លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីសួរនាំនៅអធិការមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិទៅលើកូននេនចំនួន១០អង្គដូចការចោទប្រកាន់របស់កូននេននោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំយកមកសួរនៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ចំណែកលោកនេនទាំង១០អង្គត្រូវបានខាងអង្គភាពការពារកុមារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជួយជ្រោមជ្រែងលោកនេនទាំងនោះរហូតដល់ឡើងទៅតុលាការព្រមទាំងផ្តល់សម្ភារៈប្រើប្រាស់និងថវិការមួយចំនួនផងដែរ។
គួរបញ្ជាក់ផងដែរថា ការរួមភេទរវាងអតីតចៅអធិការជាមួយលោកនេនទាំង១០អង្គនោះត្រូវបាន ខាងអតីតចៅអធិការវត្តរតនៈមណីរោងគោ ហៅវត្តរោងគោ ហៅទៅរំលោភម្តងៗ បានឱ្យលុយក្នុង១អង្គៗចំនួនពី៣ម៉ឺនទៅ១០ម៉ឺនរៀល ដើម្បីបំបិទមាត់កុំឱ្យកូននេនទាំងនោះទៅដើរប្រាប់អ្នកដទៃ ឬប្រាប់ញោមខ្លួន ប៉ុន្តែអកុសលត្រូវបានជាប់ខ្នោះ ដោយសារតែកូននេនដដែរ ព្រោះពាក្យចាស់ពោលថា (ដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានជិតនោះទេ?៕