រាជរដ្ឋាភិបាល​កម្ពុជា ​និង​ធនាគារ​អភិវឌ្ឍន៍ ​អាស៊ី​ចុះ​កិច្ចព្រមព្រៀង​ចំនួន​២ ​

289
រាជរដ្ឋាភិបាល​កម្ពុជា ​និង​ធនាគារ​អភិវឌ្ឍន៍ ​អាស៊ី​ចុះ​កិច្ចព្រមព្រៀង​ចំនួន​២

ភ្នំពេញ ​៖ វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ​ខែ វិច្ឆិកា​នេះ នា​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​មាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​រវាង​ រាជរដ្ឋាភិបាល​កម្ពុជា ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ។

ពិធី​ចុះហត្ថលេខា​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម ​គាត ​ឈន់ ​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​។ ពិធី​ចុះហត្ថលេខា ស្ដីពី​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​តំបន់​ខ្ពង់រាប​ និង​ការគ្រប់គ្រង​វិស័យ​ធនធាន​ទឹក ​និង​គម្រោង​ទប់ស្កាត់​ជម្ងឺ​ឆ្លង​ក្នុង​មហា​អនុ តំបន់​មេគង្គ​ជំហាន​២​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ​បណ្ឌិត​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​លោក Jan Hansen ​សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ស្ថាន​តំណាង​ADB នៅ​កម្ពុជា​៕