រាជរដ្ឋាភិបាល​នឹង​ចេញ​សារ​ច​ដោយ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួល​ដី​ទៅ​ប្រទេសជិតខាង​ជា​បន្ត​ទៀត​

499

ភ្នំពេញ៖ ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចេញ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទាំង​អស់​មិ​ន ឲ្យ​បន្ត​ជួល​ដីស្រែ​ចំការ​ដល់​ប្រទេសជិតខាង​ទៀត​នោះ​ឡើយ ហើយ​មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​ក៏​នឹង​មាន​គម្រោង​ធ្វើ​ផ្ទះ​ជូន​កងទ័ព​នៅ​តាម​​បណ្ដា​ព្រំដែន​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​ផង​ដែរ​។​


ថ្លែង​តាមរយៈ​ហ្វេ​ស​បុក​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅក្នុង​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ សម្ដេច​តេ​ជោ ហ៊ុន សែន​ធ្វើការ​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​និង​កងកម្លាំង​ទាំងអស់​ឲ្យ​ឈប់​ជាបន្ទាន់​ក្នុង​ការជួល​ដី​ដល់​ប្រទេសជិតខាង​ជាពិសេស​គឺ​ប្រទេស​វៀតណាម​តែម្តង​។​
បើ​តាម​ហ្វេ​ស​បុក​សម្ដេច​​បាន​លើកឡើង​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​គណៈ​​រដ្ឋមន្ត្រី​នោះ​សម្ដេច​តេ​ជោ​បាន​ជម្រាប​ជូនដំណឹង​សំខាន់​មួយ ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អោយ​បាន​​ជ្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង ចេញ​សារាចរ​ដល់ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កុំ​អោយ​ជួល​ដី​អោយ​បរទេស​( ដីស្រែ ចំការ​អោយ​ទៅ​ជន​ជនជាតិ វៀតណាម រួម​ទាំង​ថៃ និង លាវ​ជាដើម ដើម្បី​ចៀសវាង​បញ្ហា (​ដី​ខ្មែរ ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ថៃ ឬ​ដី​ខ្មែរ ស្រែ​លាវ​) ជាដើម​។​
ជាមួយគ្នា​នោះ​សម្ដេច​បាន​បញ្ជាក់​​ទៀត​ថា​ ”​រាជរដ្ឋាភិបាល​នឹង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​ទីតាំង​ទាំងនោះ ដើម្បី​រក​វិធានការ អភិវឌ្ឍន៍ រួម​ទាំង​ការសាងសង់​លំនៅ​ដ្ឋាន​សម្រាប់​កងទ័ព​នៅ​តាម​​បណ្ដា​ព្រំដែន​ដើម្បី ការពារ​ទឹកដី​កម្ពុជា​។ ទន្ទឹម​នឹង នោះ​ដែរ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​នឹង​ផ្ញើ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាមួយ​កម្ពុជា ដើម្បី​សហការ និង ហាម ឃាត់​មិន​អោយ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​នោះ​មក​ជួល​ដី​នៅ​តាម​ព្រំដែន​កម្ពុជា​ផង​ង​ដែរ​។ ប៉ុន្តែ​ប្រទេស​ជាប់​ព្រំដែន​ទាំង អស់​នឹង សហការ​គ្នា​ពង្រឹង​សេដ្ឋកិច្ច​ដើម្បី​ជួយ​លើក ស្ទួយ​ជីវភាព​ពលរដ្ឋ​នៅ​តាម​ព្រំដែន​អោយ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​”៕