រថយន្ត​ឡង់​គ្រីស័រ​បុក​ម៉ូតូ​ពីក្រោយ​២​គ្រឿង ​រួច​ព្យាយាម​បើក​រត់​ត្រូវ​នគរ​បាល​ដេញ​ឃាត់​បាន​នៅ​ជិត​រង្វង់​មូល​គួច​កាណុង​

411
គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៤​ខែវិច្ឆិកា​កើតឡើង​១០​លើក​ស្លាប់​៨​នាក់​របួសធ្ងន់​ស្រាល ១១​នាក់​គិត​ចាប់ពី​ម៉ោង​១៣ ​ថ្ងៃទី​១៣ ដល់​ម៉ោង​១៣ ថ្ងៃទី​១៤ វិច្ឆិកា ២០១៥

ភ្នំពេញ​៖ រថយន្ត​ឡង់​គ្រី​ស័​រ​បាន​បុក​ម៉ូតូ​២​គ្រឿង​ រង​របួស​ធ្ងន់​ស្រាល​ មានបំណង​បើក​គេច​ត្រូវ​នគរ​បាល​ប៉ុ​ស្តិ៍​​​បឹងកក់​១​ ដេញ​ឃាត់​បាន​នៅ​លើ​កំណាត់​ផ្លូវ​២៧៣ ​ជិត​រង្វង់​មូល​គួច​កាណុង​។ ហេតុ​ការ​ណ៍​នេះ​ បាន​បង្ក​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ២០​ និង​ ២០​នាទី យប់​ថ្ងៃទី​១៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​ខាងមុខ​សាលាបឋមសិក្សា​ទួលគោក ផ្លូវ​២៨៩ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក។​

សាក្សី​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ចំនួន​២​គ្រឿង​បើកបរ​ដោយ​បុរស​២​នាក់​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ស្រាប់​តែ​មាន​រថយន្ត​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-8778​ បើកបរ​យ៉ាង​លឿន​និង​រេ​ចង្កូត នោះ​បាន​មក​បុក​ម៉ូតូ​ទាំង​២​គ្រឿង​ពីក្រោយ ខ្ទាត់​ចំងាយ​១០​ម៉ែត្រ​ជាង​ហើយ​បន្តដំណើរ​ទៅមុខ​រហូត​ក្នុង​បំណង​គេចខ្លួន​តែ​ត្រូវ​កម្លាំង​ល្បាត​របស់​នគរ​បាល​ប៉ុ​ស្តិ៍​បឹងកក់​១​ដេញ​តាម​ពីក្រោយ​អស់​រយៈពេល​ជិត​១​ ម៉ោង​ដោយ​រថយន្ត​បត់​ចុះឡើង​តាមផ្លូវ​តូច​ធំ​រហូតមកដល់​លើ​កំណាត់​ផ្លូវ​២៧៣​ទើប​កម្លាំង​នគរ​បាល​ឃាត់​រថយន្ត​បាន​។

 

​ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក ឯកជន​ភ្លាមៗ​តែម្ដង​។​

 

នគរ​បាល​ប៉ុ​ស្តិ៍​បាន​បញ្ជាក់​ថា ​ជន​​បង្ក​មានឈ្មោះ វង យាន​អ៊ី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​១៩ ផ្លូវ​៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

 

បច្ចុប្បន្ន​ជន​បង្ក​និង​រថយន្ត ព្រមទាំង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ នៃ​ស្នងការដ្ឋាន ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

darith-21 darith-20