ទារក​ ៧​នាក់​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​ស្ថិតនៅ​តំបន់​ភាគ​ខាងជើង​រដ្ឋ​បា​វ៉ា​រៀ​ប្រទេស​អាល្លឺម៉ង់

291
ទារក​ ៧​នាក់​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​ស្ថិតនៅ​តំបន់​ភាគ​ខាងជើង​រដ្ឋ​បា​វ៉ា​រៀ​ប្រទេស​អាល្លឺម៉ង់

​​អាល្លឺម៉ង់៖ សារព័ត៌មាន​អាល្លឺម៉ង់បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​​ថា ក្រុម​នគរបាលបាន​រក​ឃើញ​សព​ទារក​៧​នាក់នៅក្នុង​ផ្ទះ​មួយ​ខ្នងស្ថិតនៅ​តំបន់​ភាគ​ខាងជើង​រដ្ឋ​បា​វ៉ា​រៀ​។​
​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា សព​ទារក​ទាំងនេះត្រូវ​បាន​គេ​រក​ឃើញ​ដោយ​វេជ្ជបណ្ឌិត​ម្នាក់ ដែល​បាន​ទូរស័ព្ទ​ទៅកាន់​ផ្ទះ​ទារក​រក​ឃើញ ស្ថិតនៅ​ក្នុងភូមិ​វ៉ា​ឡេ​ន​ហ្វេ​លកាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។​ ​វីដេអូ​ដែល​ទទួល​បាន ឃើញ​ក្រុម​នគរបាល ឈរ​នៅ​ខាងក្រៅ​ផ្ទះជា​កន្លែង​ដែល​ក្តារមឈូស បាន​ដាក់​តម្កល់​នៅ​លើ​រថយន្ត​ដឹក​សព កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។​ ​គេ​រំពឹង​ថា ក្រុម​នគរ​បាននឹង​ធ្វើ​សន្និសីទកាសែត ដើម្បី​ផ្តល់​សេចក្តី​ពិស្ដារ​ជុំវិញ​ការ​ស្លាប់​របស់​ទារក​ទាំ​ង​អស់នេះ​៕
អត្ថបទ៖ សារ៉ាត់