ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា​

434
ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា​

មណ្ឌលគិរី​ ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ​នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ​បាន​ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពិនិត្យ​ព្យាបាល ​ជូន​ប្រជាពលរដ្ឋ​ជិត​២​ពាន់​នាក់​បាន​មក​ចូលរួម ​ឲ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរ​ផ្លា​យ ស្ថិត​ក្នុង​អូរ​ឡា​ដែ​ត​ ឃុំ​ស្រែ​អំពូ​ម​ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី ។​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បាន​ដឹកនាំ​ដោយ​ឯកឧត្តម ​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ និង​ជា​បុត្រ​ច្បង​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​១៧៣៦​នាក់ បាន​មក​ចូលរួម​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ។​

ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​លើកឡើង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​តែងតែបាន​គិតគូរ​ជានិច្ច​អំពី​សុខុមាលភាព​ប្រជាពលរដ្ឋ ក្នុង​នោះ​មិន​ត្រឹមតែ​បាន​បង្កើត​នូវ​មន្ទីរពេទ្យ មណ្ឌល​សុខភាព សេវា​ថែទាំ​សុខភាព​ប៉ុណ្ណោះ​ទេ ក៏​មាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន លំនៅឋាន និង​មានការ​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គិតគូរ​អំពី​សុខភាព​នេះ​ជា​រឿង​ចម្បង ។​

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​កាយវិការ​យកចិត្ត​ទុក​ដា​ពី​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ដែល​បាន​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពួកគាត់ ដោយ​ឥតគិតថ្លៃ​៕