ភេរវកម្ម​កណ្ដាល​ទីក្រុង​ប៉ារីស​ធ្វើ​អោយ​មាន​ក្តី​បារម្ភ​នៅ​ព្រឹត្តិការណ៍ Euro 2016 ដែល​បា​រាំងជា​ម្ចាស់ផ្ទះ​

366
ភេរវកម្ម​កណ្ដាល​ទីក្រុង​ប៉ារីស​ធ្វើ​អោយ​មាន​ក្តី​បារម្ភ​នៅ​ព្រឹត្តិការណ៍ Euro 2016 ដែល​បា​រាំងជា​ម្ចាស់ផ្ទះ​

​បាល់ទាត់៖ ​អំពើ​ភេ​វរ​កម្ម​កាលពី​យប់​ថ្ងៃ​សុក្រ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង និង​បង្ក​អោយ​មាន​ការ​ព្រួយ​បារម្ភ​ ខណៈ​ដែល​បារាំង​នឹង​ជា​ម្ចាស់ផ្ទះ Euro 2016 ឆ្នាំ​ក្រោយនេះ​។ 

​​បាល់ទាត់​មិនដែល​ជាស​ត្រូវ​នឹង​នរណា​ម្នាក់​ឡើយ នេះ​ជា​សំដី​របស់​អ្នកគាំទ្រ​បាល់ទាត់​ដែល​បាន​ដើរចេញ ពេញ​ដោយ​ភាព​ភ័យខ្លាច នៅ​ចក្រ​ចេញ​កីឡដ្ឋាន Stade de France ដែល​ជា​ចំនុច​មានការ​បំផ្ទុះ​គ្រាប់បែក​ក្នុង ចំណោម​គោលដៅ​ផ្សេងទៀត​ក្នុង​ទីក្រុង​ប៉ារីស​។ ក្នុងចំណោម​អ្នកគាំទ្រ​នោះ ពួកគេ​សុទ្ធ​តែ​មាន​ក្តី​បារម្ភ ហើយ​មជ្ឈដ្ឋាន​ទូទៅ​សុទ្ធ​តែ​មាន​ក្តី​បារម្ភ​បែបនេះ​។ តាម​ពិតទៅ​ហេតុ​ការ​បំផ្ទុះ​គ្រាប់បែក កើតមានឡើង​ខណៈ​ដែល​ការប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ​បារាំង ស្វាគមន៍ អាល្លឺម៉ង់​កំពុង​ដំណើរ តែ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ថា​ជា​សំឡេង​គ្រាប់បែក​នោះ ហើយ​ការប្រកួត​ក៏​បន្ត​ដល់​ចប់ ដែល​បារាំង​ឈ្នះ 2-0​។ ក្រោយ​ការប្រកួត​បញ្ចប់ អ្នកគាំទ្រ​បាល់ទាត់​មាន​ភាព​ភ័យខ្លាច​និង​បាន​ដើរ​ចុះចូល​ទីលាន​បាល់ទាត់​។ ​បញ្ជាក់​ថា ការវាយប្រហារ​ភេរវកម្ម​៦​កន្លែង​ផ្សេងៗ​គ្នា​នៅ​ប៉ារីស​កាលពី​យប់​ថ្ងៃ សុក្រ​ដោយ​រដ្ឋ​អ៊ីស្លាម ISIS បាន​សម្លាប់​មនុស្ស ១២៩ នាក់ និង​របួស ៣៥២​នាក់ ក្នុង​នោះ​មាន​មួយ​កន្លែង​ជា​ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge៕
​អត្ថបទ​៖​នាង សុភា​វុ​ធ