​អាជ្ញាធរ​អះអាង​ថា​រាជរដ្ឋាភិបាល​គិតគូរ​ខ្ពស់​លើក​កំពស់​វិស័យ​សាសនា​

275
​អាជ្ញាធរ​អះអាង​ថា​រាជរដ្ឋាភិបាល​គិតគូរ​ខ្ពស់​លើក​កំពស់​វិស័យ​សាសនា​

ក្រចេះ ៖ ឯកឧត្តម សរ ចំរុង អភិបាលខេត្ត​ក្រចេះ​បាន​អះអាង​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ម្សិលមិញ​ថា រាជរដ្ឋាភិបាល​មានការ​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​លើក​កំពស់​វិស័យ ព្រះពុទ្ធសាសនា​ឲ្យ​មានការ​រីក​ចំរើន ។​
ឯកឧត្តម​បាន​អះអាង​ដូច្នេះ ក្នុង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ចូល​វត្ត​បទុម​រង្សី ហៅ​វត្ត​ក្រគរ​ស្ថិត​ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ ឯកឧត្តម បាន​បញ្ជាក់​ថា វត្ត​អារាម​មួយ​រីក​ចំរើន​ទៅ​បាន គឺ​អាស្រ័យ​ដោយសារ ពុទ្ធសាសនិក​ទាំងអស់​គ្នា​គាំទ្រ ចេះ​ស្រលាញ់ រួម​សាមគ្គី​គ្នា​។​

ឯកឧត្តម សរ ចំរុង និង លោកជំទាវ​បាន​ប្រគេន​បច្ច័យ​ចំនួន​ជាង ៤០ លាន​រៀល និង ជាង ២១.០០០ ដុល្លារ​អាមេរិក កសាង​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​បទុម​រង្សី ហៅ វត្ត​ក្រគរ​កំពុង​ខ្វះខាត​ថវិកា​សាងសង់​ឃឿន​ច្រាំងទន្លេ​បន្ត ដែល​មកដល់ពេលនេះ ទើបតែ សម្រេច​បាន​ប្រមាណ​ជាង ៤០% ប៉ុណ្ណោះ ដោយ​ចំណាយ​ថវិកា​អស់ ៤០ ម៉ឺន​ដុល្លារ ។

កាលពី​កន្លង​ទៅ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុន​លឹម ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តក្រចេះ និង ខេត្ត​ម​មណ្ឌលគិរី ក៏​ធ្លាប់​បាន​នាំ​យក​ស៊ីម៉ង់​ចំនួន ២៥ តោន ប្រគេន​ដល់​ព្រះសង្ឃ​ផង​ដែរ ៕

​ ​