ចិន និង​អេ​ស្ប៉ា​ញ​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការណ៍ អំឡុង​កិច្ច​ប្រជុំ G20 នៅ​ប្រទេស​ទួរគី

268
ចិន និង​អេ​ស្ប៉ា​ញ​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការណ៍ អំឡុង​កិច្ច​ប្រជុំ G20 នៅ​ប្រទេស​ទួរគី

​ទួរគី៖ ប្រទេស​ចិន និងប្រទេសអេ​ស្ប៉ា​ញកាលពី​ម្សិលមិញ​នេះ បាន​សន្យា​ពង្រីក​កិច្ចសហប្រតិបត្តិ​ការណ៍ និង​ពង្រឹង​ភាពជា​ដៃ​គូរ​យុទ្ធសាស្ត្រ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។​
​លោក​ប្រធានាធិបតីចិន ស៊ី​ជីន​ពីង (Xi Jinping) បាន​ជួប​ជាមួយ​សម​ភាគីអេ​ស្ប៉ា​ញ លោក ម៉ា​រី​អា​ណូ រ៉ា​ច​យ ( Mariano Rajoy) ចំ​ពេល​នៃ​កិច្ចប្រជុំ​កំពូលមេដឹកនាំក្រុម​ប្រទេស G20 ក្នុង​ទីក្រុងអាង់​តា​ល់​យ៉ា (Antalya, )​ប្រទេសទួរគី​។ ​មេដឹកនាំ​ទាំង​២ បាន​ព្រមព្រៀង​គ្នា​ជម្រុញ​ឆ្ពោះ​ទៅ​មុខ​លើ​ទំនាក់​ទំនាក់​ទ្វេភាគី ​ដោយ​ពង្រីក​កិច្ច សហប្រតិបត្តិ​ការណ៍លើ​វិស័យផ្សេងៗ​គ្នា។ ​លោក​ស៊ី បាន​មានប្រសាសន៍ថា ប្រទេសអេ​ស្ប៉ា​ញគឺជាមិត្ត និង​ជា​ដៃ​គូរសំខាន់មួយ​របស់​ប្រទេស​ចិន ក្នុង​សហគមន៍​អឺរ៉ុបលោក​បាន​បន្ថែម​ថា​ ប្រទេសទាំង​២ បាន​ថែរក្សាគ្នា​,​គោរព​គ្នា​, ​ជឿជាក់​លើ​គ្នា​និង​គាំទ្រ​លើ​ផលប្រយោជន៍​របស់​គ្នា ទៅវិញទៅមកចាប់​តាំងពីពួកគេ​បានបង្កើត ចំណង​ការទូត​រយៈពេល​៤២​ឆ្នាំកន្លង​ទៅ​នេះ។ លោក​ស៊ី​មានប្រសាសន៍ថា ប្រទេស​ទាំង​២​គួរតែ​ថែរក្សា ការ ផ្លាស់ប្ដូរបុគ្គលិក ឲ្យ​បានស្និត​នៅ​គ្រប់​កម្រិតទាំងអស់ និងជម្រុញទំនាក់ទំនងឧស្សាហកម្ម​ឲ្យ​បាន​កាន់តែល្អ​ថែម ទៀត។ លោក​ថា ខណៈ​ប្រទេសចិន និងសហគមន៍​អឺរ៉ុប​ប្រារព្ធ​ខួប​លើក​ទី ៤០ នៃទំនាក់ទំនងការទូតប្រទេស​ចិន​​នឹង​ធ្វើ​ការ​ជាមួយ​បណ្ដា​ប្រទេសប៉ែក​អឺរ៉ុប ដើម្បី​ពន្លឿន​ទំនាក់ទំនង​នៃការ​ផ្ដួចផ្ដើមក្រវាត់ផ្លូវរបស់​ចិន ជាមួយ ការ​វិនិយោគរបស់សហគមន៍​អឺរ៉ុប​។​ ជា​ការ​ឆ្លើយតប លោក រ៉ា​ច​យ បាននិយាយ​ថា ការអភិវឌ្ឍន៍នៃ​ទំនាក់ទំនង​អេ​ស្ប៉ា​ញ-ចិនកំពុង​មាន​ភាព​ប្រសើរ​ឡើង និង​មានសក្ដានុពលកាន់​តែ​ខ្លាំង សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេសទាំង​២៕
​​អត្ថបទ៖ សុខ មាន