កម្ពុជា​-​ចិន ​ឯក​ភាពគ្នា​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧

271
កម្ពុជា​-​ចិន ​ឯក​ភាពគ្នា​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧

 

​ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ចិន បាន​ឯក​ភាពគ្នា​ជម្រុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ចំនួន ៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៧​ខាងមុខ បន្ត​ទាក់ទង​វិនិយោគ ​និង​ធុរកិច្ច​ឲ្យ​មាន​កំណើន​ជា​រៀង​រាល់ឆ្នាំ​។​ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឯក​ឩ​ត្ត​ម ស៊ុន ចាន់ថុល​ ថ្លែ ង​ប្រាប់​​កាលពីពេល​ថ្មីៗ​នេះ​។

ឯក​ឩ​ត្ត​ម ស៊ុន ចាន់ថុល​មានប្រសាសន៍ថា កម្ពុជា​ចង់បាន​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ចិន​បន្ថែម​ទៀត ហើយ​ពិសេស​នោះ​លើ​ការកែច្នៃ​ម្ហូបអាហារ វិស័យ​ឩ​ស្សា​ហ​កម្ម​ធុន​ស្រាល​តាម​គោល​នយោបាយ​រាជ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ឩ​ស្សា​ហ​កម្ម​ឆ្នាំ​២០១៥​ និង​ឆ្នាំ ២០២៥ ជាមួយ​គ្នានេះ កម្ពុជា​ចង់​ជម្រុញ​ឲ្យ​មាន​ឩ​ស្សា​ហ​កម្ម​ធុន​ស្រាល និង​កែច្នៃ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​។​
​ឯក​ឩ​ត្ត​ម​ បន្ថែមថា​ កម្ពុជា​ធ្វើ​យ៉ាងណា​ត្រូវតែ​កាត់បន្ថយ​ថ្លៃ​អគ្គិសនី និង​កាត់បន្ថយ​សេវា​ដឹក​ជញ្ជូន​ និង​ជម្រុញ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន​ជាពិសេស​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឲ្យ​បាន​ច្រើន​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​។

ទីប្រឹក្សា​ឩ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ ឯក​ឩ​ត្ត បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែងថា​  អ្វីដែល​កម្ពុជា​ចង់បាន​នោះ​គឺ ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ចិន ដែល​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​នៅ​ខ្វះ​ភាព​ប្រណាំងប្រជែង​ច្រើន​។

ឯក​ឩ​ត្ត​ម ​បញ្ជាក់ថា ​សព្វថ្ងៃនេះ​ចិន​ជា​ដៃគូរ​វិនិយោគ​ដ៏​ធំ​ចំពោះ​កម្ពុជា ហើយ​ទន្ទឹម​នោះ​គួរតែ​ធ្វើការ​ទាក់ទាញ​វិនិយោគ​មកពី​ប្រទេស​ផ្សេងៗ​មក​បន្តទៀត ​ដើម្បី​ការពារ​សេដ្ឋកិច្ចជាតិ​ឲ្យ​រឹងមាំ​កុំ​ពឹងផ្អែក​វិនិយោគ​តែ​ប្រទេស​មួយ​។

តួលេខ​បង្ហាញ​ឲ្យ​ឃើញថា ប្រទេស​ចិន គឺជា​ប្រទេស​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា​ក្នុង​ទឹកប្រាក់ ប្រមាណ​ជាង ១០​ពាន់​លាន​ដុល្លារ​។ ចំណែក​ប្រទេស កូរ៉េខាងត្បូង​ក៏​ជា​ប្រទេស វិនិយោគ​ធំ​ទី​២ ដែល​ក្នុង​ទឹកប្រាក់​ប្រមាណ ៤​ពាន់​៤ រយ​លាន​ដុល្លារ​។​ ចំពោះ​អឺរ៉ុប​វិញ គឺមាន​ប្រមាណ​ជាង ៣​ពាន់​៧ រយ​លាន​ដុល្លារ​។ ទី​៤ គឺ​មកពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ទឹកប្រាក់ ២​ពាន់​៥ រយ​លាន​ដុល្លារ​៕