បេក្ខជន​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ដែល​គ្រោង​នឹង​ចូលរួម​ប្រកួត​កីឡា​អេឡិចត្រូនិក​ ក្នុង​អំឡុង​បុណ្យ​សមុទ្រ​នោះ​បាន​ជ្រើសរើស​បាន​ ៨​ក្រុម​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥

156

​អេឡិចត្រូនិក៖ បេក្ខជន​ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ ត្រូវ​បាន​គណៈកម្មការ​កី​ឡា​អេឡិចត្រូនិក បាន​ធ្វើ​ការប្រកួត​ជម្រុះ​បាន​ចំនួន​៤​មណ្ឌល​ហើយ។

ដោយ​ចម្រាញបាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ចំនួន​៨​ក្រុម ក្នុង​នោះ​មណ្ឌល​ដែល​បាន​ដែល​បាន​ជម្រុះ​បេក្ខជន​រួចរាល់​នោះ រួមមាន មណ្ឌល​ទី​១ ខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង​ និង​ក្រុង​តាខ្មៅ​។ ​មណ្ឌល​ទី​២ ខេត្ត​រតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តក្រចេះ​។​ ​មណ្ឌល​ទី​៣ ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និង​កំពង់ធំ​។ មណ្ឌល​ទី​៤​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់​។​នេះ​បើ​យោង​តាម​ការ​បញ្ជាក់ របស់ លោក លន់​សាម​ឌី អគ្គលេខាធិការ សហព័ន្ធ​អេឡិចត្រូនិក ​ប្រាប់​កាលពី​ថ្ងៃ ច័ន្ទ​ម្សិលមិញ នៅ​អាគារ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា។​ លោក លន់​សាម​ឌី បញ្ជាក់​ទៀត​ថា សម្រាប់​មណ្ឌល​កណ្ដាល​រាជធានី​ភ្នំពេញ គឺ​និង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ ទី​១៦ រហូតដល់​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ដោយឡែក​មណ្ឌល​ជម្រុះ​ចុងក្រោយ​នោះ ដែល​មាន​ខេត្ត​ព្រះសីហនុ កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ និង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ ៧​ខែធ្នូ​រហូតដល់​ថ្ងៃ​ទី​១១​ខែធ្នូ មណ្ឌល​ទាំង​២​នេះ និង​សម្រេច​ជ្រើស​រើស​យក​មួយ​មណ្ឌល​៤​ក្រុម ដើម្បីអោយ​គ្រប់​១៦​ក្រុម​យក​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​អំឡុង​បុណ្យ​សមុទ្រ​ដែល​និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១២​ខែធ្នូ នៅ​ខេត្តកំពត​។​ គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​អេឡិចត្រូនិក​ជើងឯក​ថ្នាក់​ជាតិ​នេះ បាន​រៀប​ចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជ្រើស​រើស​យក​បេក្ខជន​ដែល​មាន​សមត្ថភាព​យក​ទៅ​ចូលរួម​ការប្រកួត​ម៉ា​ទិច​២០១៦​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ រំលឹក​ផង​ដែរ​ថា ប្រភេទ​កីឡា​អេឡិចត្រូនិក កម្ពុជា​ធ្លាប់​ទទួល​បាន​មេដាយមាស​ម្តង​រួច​មក​ហើយ កាលពី​ការប្រកួត​ម៉ា​ទិច​នៅ​ប្រទេស​ចិន៕
​អត្ថ​ប​ទ៖ ជា​វធូ