សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ក្នុង​ទីក្រុង​ម៉ានីល សម្រាប់​ការ​មក​ដល់​ពី​វត្តមាន​របស់​មេដឹកនាំ​ក្រុម​ប្រទេស​សមាជិក APEC

222
សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ក្នុង​ទីក្រុង​ម៉ានីល សម្រាប់​ការ​មក​ដល់​ពី​វត្តមាន​របស់​មេដឹកនាំ​ក្រុម​ប្រទេស​សមាជិក APEC

​ហ្វីលីពីន៖ សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ក្នុង​រដ្ឋធានី​​របស់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អង្គារ​នេះ មួយថ្ងៃមុនកិច្ចប្រជុំ របស់​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​ ជា​សមាជិក​សហប្រតិបត្តិ​ការណ៍សេដ្ឋកិច្ចអាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា អេ​ប៉ិក​(APEC) ​ក្នុង​ទីក្រុងម៉ានីល។​
​ភាព​តានតឹង​ក្នុង​តំបន់ជុំវិញបញ្ហា​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង និងក្ដី​បារម្ភ​ពីសន្តិសុខ បន្ទាប់ពីការវាយប្រហារដោយពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម លើទីក្រុង​ប៉ារីសអាច​រារាំងដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃកិច្ចប្រជុំមេដឹកនាំប៉ាស៊ីហ្វិក រី​ម (Pacific-Rim leaders) នៅ​សប្ដាហ៍​នេះ ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម និងភាព​រីកចម្រើន​ទូរ​ទាំង​តំបន់ដែលមានមនុស្សប្រមាណ ៣ពាន់​លាន នាក់។ ​ទាហាន​ជាមួយសម្ភារៈ​កាំភ្លើង​ធំ​ត្រូវ​បាន ដាក់​ពង្រាយ​តាម​គោលដៅ​ជិតឆកសមុទ្រម៉ានីល (Manila Bay) ដែល​ស្ថិតនៅ​ជិតសាល​ប្រជុំ​ថ្នាក់​មេដឹកនាំអេ​ប៉ិក (APEC)។​ ​ប្រទេសហ្វីលីពីនបាន​ប្រកាសបន្ថែម​ការ​ប្រយ័ត្ន​ខ្ពស់ ក្រោយទទួលដំណឹង​ពីការវាយប្រហារបាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុងប៉ារីស, សន្តិសុខរឹត​បន្តឹងក្នុង​រដ្ឋធានីរបស់​ខ្លួន ដើម្បីធានា​សុវត្ថិភាពដល់គណប្រតិភូរាប់ពាន់​នាក់​។ ​កងកម្លាំង​ទ័ពអាកាស និង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​នៅតែ​បន្ត ធ្វើ​ប្រតិបត្តិ​ការណ៍​យាមល្បាតជុំវិញ​តំបន់​គ្មាន​ការ​ហោះ​ហើរ និងដែនសមុទ្រ​ជុំវិញទីតាំងនៃ​កិច្ចប្រជុំ​កំពូល​អេ​ប៉ិកជាមួយ​នគរបាល និង​ទាហានដាក់​ពង្រាយ 30,000នាក់ក្នុង​រដ្ឋធានី។ ​កាលពី​ម្សិលមិញនេះប្រទេសហ្វីលីពីន បាន​ចាប់ផ្ដើមរឹត​បន្តឹង​ចរាចរណ៍ក្នុង​រដ្ឋធានី របស់​ខ្លួន ខណៈ​នគរបាលបាន​បិទផ្លូវ​សំខាន់ៗ​មួយចំនួន ឆ្ពោះ​ទៅ​កាន់សាល​ប្រជុំជាទី​ដែលរដ្ឋមន្ត្រី បាន​ត្រៀម​សម្រាប់ផ្ដើម​ជំនួប​កំពូល APEC នៅ​ថ្ងៃទី​18 ដល់ 19 វិច្ឆិកា​ខាងមុខនេះ​៕

​​អត្ថបទ៖ សុខ មាន