ខណៈ​ពេល​នេះ​មាន​​យុវជន​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​រវាង​កម្ពុជា​ និង​ជប៉ុន​ យ៉ាងច្រើន​កុះករ​

863
ខណៈ​ពេល​នេះ​មាន​​យុវជន​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​រវាង​កម្ពុជា​ និង​ជប៉ុន​ យ៉ាងច្រើន​កុះករ​

ភ្នំពេញ​ ៖ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ជួប​ជាមួយនឹង​ជប៉ុន នា​ម៉ោង​៧​និង១៥ ​នាទី យប់​ថ្ងៃទី​១៧​វិច្ឆិកា​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ​ក្នុង​រាជធានី​ភ្នំពេញ​​នេះ​ជា​លើក​ទី​២ នៃ​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨​។
ចាប់​តាំង​ពី​រសៀល​ថ្ងៃ​នេះ​មក​ម្ល៉េះ​ ពលរដ្ឋ​កម្ពុជា​ ពិសេស​យុវជន ​បាន​សម្រុក​ចូល​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ យ៉ាង​ច្រើន​កុះករ​ជុំវិញ​បរិវេណ​ស្តា​ត​អូឡាំពិក ពិសេស​នៅ​ច្រក​ខាងជើង ​គឺ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។​

កាលពី​ជួបគ្នា ​ជើង​ទី​១ ​កាលពី​ថ្ងៃទី​៣​កញ្ញា​ ឆ្នាំ​២០១៥ នៅ​ទឹកដី​ប្រទេស​ជប៉ុន គឺ​ក្រុមបាល់ទាត់​ជំរើស​ជាតិ​កម្ពុជា ​បាន​ចាញ់ ​ដោយ​លទ្ធផល ​៣ ​ទល់នឹង ០​ក្រុមបាល់ទាត់​កម្ពុជា​ ក៏​បាន​ធ្លាក់​ពី​ការប្រកួត​ជម្រុះ​នៅក្នុង​ពូ​ល E​​នៅ​ក្នុង​ ពូ​ល E មាន ៥ ក្រុម គឺ​កម្ពុជា សឹង្ហ​បុរី ជប៉ុន អាហ្វហ្គានីស្ថាន និង​ស៊ី​រី​។​

បន្ទាប់ពី​ការប្រកួត​ជាមួយ​ជប៉ុន​ នៅ​ថ្ងៃទី​១៧​វិច្ឆិកា​នេះ គឺ​កម្ពុជា នៅសល់​មួយ​ប្រកួត​ចុងក្រោយ នៅ​ថ្ងៃទី​២៤ ​ខែមីនា ឆ្នាំ​២០១៦ ដោយ​កម្ពុជា ត្រូវ​ជួប​ស៊ី​រី ​ប្រកួត​នៅ​ទឹកដី​ប្រទេស​អ៊ីរ៉ង់​ ៕​

99

​​