ក្រសួង​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់ និង គោលនយោបាយ​ដីធ្លី​ដល់​ក្រុមប្រឹក្សា​ខេត្តកំពត​

370
ក្រសួង​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់ និង គោលនយោបាយ​ដីធ្លី​ដល់​ក្រុមប្រឹក្សា​ខេត្តកំពត​

​កំពត៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​បើក​វគ្គ​ផ្សព្វផ្សាយ​បណ្តុះបណ្តាល​ច្បាប់ និង គោលនយោបាយ​ពាក់ព័ន្ធ​វិស័យ​ដីធ្លី​ដល់​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក ក្រុង​រយៈពេល​ពី​ថ្ងៃ នៅ​សាលា ខេត្តកំពត កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា​ម្សិលមិញ ដោយមាន​សិក្ខាកាម​ប្រមាណ​ជាង ១៤០ នាក់​បាន​ចូលរួម ។​

​ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ចាត់​ទុក វគ្គ​ផ្សព្វផ្សាយ​បណ្តុះបណ្តាល​នា​ពេល​នេះ ថា​ពិត​មាន​សារៈសំខាន់​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក​ទាំងអស់ ដើម្បី​ជា​ទុន​ក្នុង​ការជំរុញ​ការគ្រប់គ្រង​ការប្រើប្រាស់ និង ការបែងចែក​ដីធ្លី ។​

 
​ឯកឧត្តម លឹម វាន់ មានប្រសាសន៍ថា បញ្ហា​ដី​ធ្លី​​ជា​ការ​ងារ​មាន​ចរិត​អន្តរ​វិស័យ​ដែល​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ដែនដី ត្រូវ​តាមដាន​ត្រួតពិនិត្យ និង មាន​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​អសកម្ម នានា​ក្នុង​មូលដ្ឋាន ។​

 
​ឯកឧត្តម បន្ត​ថា ដូច្នេះ ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ ត្រូវ​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ជាយថាហេតុ ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ និង ផ្អែកលើ​គោលការណ៍​ច្បាប់ និង បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។​

 
​លោកជំទាវ កង សៅរ៍​ធន សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពត បាន​ថ្លែង​ថា ក្រុមប្រឹក្សា​មាន​តួនាទី​ជួយ សម្រុះសម្រួល​ដោះស្រាយ​វិវាទ ដោយ​ផ្អែក​តាម​លក្ខណៈ​ទទួលយក​ទាំងសងខាង ៕

darith-22 darith-23 darith-25 darith-24