Atletico de Kolkata ឈ្នះ Chennaiyin 2-1 ក្របខណ្ឌ​លី​ហ្គ​កំពូល​ឥណ្ឌា​

256
Atletico de Kolkata ឈ្នះ Chennaiyin 2-1 ក្របខណ្ឌ​លី​ហ្គ​កំពូល​ឥណ្ឌា​

​​បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ Atletico de Kolkata ម្សិល​ម៉ិ​ញ​នេះ​បាន​បើកទ្វារ​ផ្ទះ​កីឡដ្ឋាន Salt Lake ទីក្រុង Kolkata ស្វាគមន៍​ក្រុម​ភ្ញៀវ Chennaiyin ក្របខណ្ឌ​លី​ហ្គ​កំពូល​របស់​ឥណ្ឌា​រដូវ​កាល​ទី​ពីរ​។
​​Atletico ជា​ក្រុម​លំដាប់​ទី​បួន​ក្នុង​តារាង ខណៈដែល​ភ្ញៀវ Chennaiyin ក្នុង​តំបន់​គ្រោះថ្នាក់​។
​​តែ​ការប្រកួត​នេះ ក្រុម​ភ្ញៀវ​ជា​អ្នក​នាំ​មុខមុន​នៅក្នុង​វគ្គ​ទីមួយ​នេះ ដោយ​កីឡាករ Raphael Augusto នាទី​ទី 27​។ យ៉ាង​ក៏ដោយ​មុន​ចប់​វគ្គ​ទីមួយ​នេះ KAtletico de Kolkata ក៏​តាម​ស្មើ​វិញ​បានសំរេច​នៅ​នាទី​ទី 45+2 ដោយ Sameehg Doutie ស៊ុត​ពី​ចំងាយ​។ ឈានចូល​វគ្គ​ទី​ពីរ Iain Hume ជា​រក​គ្រាប់​ជ័យជំនះ​អោយ​ម្ចាស់ផ្ទះ​បានសំរេច នៅ​នាទី​ទី 63​។ ​ជ័យជំនះ​នេះ​បាន​រុញ​ក្រុម​ម្ចាស់ផ្ទះ Atletico de Kolkata ឡើងឈរ​លេខ​ពីរ​ក្នុង​តារាង ខណៈដែល​ក្រុម​លើ គេ​គឺ FC Goa និង​លេខ​បី Pune City៕
​អត្ថបទ​៖​នាង សុភា​វុ​ធ