​បុរស​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​កាលីហ្វនីញ៉ា​​ចាប់​ខ្លួន​ពី​បទ​បាន​ដឹក​ជញ្ជូន​អាវុធ​គ្រាប់​រំសេវ​យ៉ាង​ច្រើន​

199
​បុរស​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​កាលីហ្វនីញ៉ា​​ចាប់​ខ្លួន​ពី​បទ​បាន​ដឹក​ជញ្ជូន​អាវុធ​គ្រាប់​រំសេវ​យ៉ាង​ច្រើន​

អាមេរិក៖ អាជ្ញាធរ​រដ្ឋ​កាលីហ្វនីញ៉ា​សហរដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ដាក់​បង្ហាញ​កាំភ្លើង​គ្រប់​ប្រភេទ​​រាប់​រយ​គ្រឿង​ដែល​កង​កម្លាំង​បាន​រឹប​អូស​ពី​បុរស​ម្នាក់​​ក្នុង​ពេល​រូប​គេ​បាន​ប្រឹង​ប្រែង​បាញ់​ការពារ​រារាំង​ទប់​ស្កាត់​មិន​ឱ្យ​អាជ្ញាធរ​រឹប​អូស​អាវុធ​ទាំង​អស់​នោះ។
ភ្នាក់ងារ​ និង​ការិយាល័យ​​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ពិនិត្យ​អាវុធ​ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា​​​បន្ត​ថា​បុរស​ជា​ជន​សង្ស័យ​​រូប​នេះ​បាន​ទិញ​អាវុធ​ទាំង​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ ប៉ុន្តែ​គេ​បាន​ធ្វើ​ឱ្យ​បាន​អាជ្ញាប័ណ្ណ​សម្គាល់​ការ​ជាវ​អាវុធ​ទាំង​អស់​នេះ។ លោក មីសែល​ហារ៉ូលសុន ភ្នាក់ងារ​ពិសេស​នៃ​ក្រសួងយុត្តិធម៌​រដ្ឋ​នេះ​បន្ត​ថា​ ពេល​​នេះ​ការ​ពិនិត្យ​ និង​ស្រាវជ្រាវ​ករណី​មាន​ការ​ជាវ​អាវុធ​​យ៉ាង​ច្រើន​បែប​នេះ​ត្រូវ​បាន​គេ​ធ្វើ​បន្ត​រក​មូលហេតុ​ឱ្យ​មាន​ភស្តុតាង​ពិតប្រាកដ។ តាម​ការ​ពិនិត្យ​គេ​ក៏​បាន​ដឹង​ថា​អាវុធ​ទាំង​នេះ​គេ​បាន​ទិញ​តាំង​ពី​ឆ្នាំ​ ២០១៤ ហើយ​ហេតុ​អ្វី​បាន​ជា​បុរស​រូប​នេះ​ទិញ​អាវុធ​ច្រើន​បែប​នេះ។ ក្នុង​ចំណោម​អាវុធ​​ទាំង​នេះ​មាន​អាវុធ​វែង​ចំនួន ២០៩ដើម, អាវុធ​ខ្លី​ចំនួន​ ៨៨ដើម, អាវុធ​ប្រភេទ​មាន​គ្រាប់​ជា​ខ្សែ​ចំនួន​ ២៣៤​ដើម​ និង​អាវុធ​សម្រាប់​វាយ​សម្រុក​ជាង ១០ដើម។ ក្រៅ​ពី​នេះ​គេ​ក៏​ឆែក​ឆេរ​ឃើញ​គ្រាប់​រំសេវ​ច្រើន​ប្រភេទ​យ៉ាង​សន្ធឹកសន្ធាប់​ដែរ ដែល​នេះ​ជា​ក្តី​បារម្ភ​មួយ​​លើ​ការ​ដឹក​ជញ្ជូន​អាវុធ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​​ក្នុង​អាមេរិក​៕​​​​

អត្ថបទ៖ វង្ស រិទ្ធី