ជិះ​ម៉ូតូ​ដឹក​គូ​ដណ្ដឹង​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះ របួសធ្ងន់​-ស្រាល​៥​នាក់

316
ជិះ​ម៉ូតូ​ដឹក​គូ​ដណ្ដឹង​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះ របួសធ្ងន់​-ស្រាល​៥​នាក់


កោះកុង ៖ មនុស្ស​ចំនួន​៥​នាក់​បាន​រង​របួស​ធ្ងន់-ស្រាល​ ​ដោយ​សារ​​គ្រោះថ្នាក់​ចរាចរណ៍​ ​ជិះ​ម៉ូតូ​សង់​​គ្នា​២​នាក់ ទៅ​បុក​ជាមួយ​ម៉ូតូ​វ៉េវ​អូស​រទេះ​ជិះ​គ្នា​៣​នាក់  ​។​ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​នៅ​ចំណុច​ភូមិ​ចាំ​យាម ឃុំ​ចាំ​យាម ស្រុក​មណ្ឌល​សី​ម៉ា។

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ បាន​​និយាយ​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ អត់​ស្លាក​លេខ បាន​សណ្ដោង​រទេះ​ពីក្រោយ​ជិះ​គ្នា​៣​នាក់ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិច​ទៅ​ខាងកើត ​លុះ​ពេល​មកដល់​ចំណុច​កើតហេតុ ក៏បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សង់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-4848 ជិះ​គ្នា​២​នាក់​ដែល​ជា​គូ​ដណ្ដឹង​នឹង​គ្នា ដែល​បើក​បញ្ច្រាស​ទិស បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ និង​ស្រាល​តែម្ដង។

សាក្សី​ ដដែល​ ​បញ្ជាក់​ថា ផ្លូវ​នោះ គឺជា​ផ្លូវ​ភ្លោះ​ ដែល​បាន​ពុះ​ចែក​ទ្រូងផ្លូវ​រួចរាល់​ហើយ តែ​ភាគី​ជិះ​ម៉ូតូ​សង់​មិន​ដឹង​យ៉ាងម៉េច បានជា​បើក​បញ្ច្រាស​ខាង​ផ្លូវ​របស់​គេ បង្ក​ឲ្យ​កើតជា​គ្រោះថ្នាក់​យ៉ាង​ដូច្នេះ​។ ទោះជា​យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ បង្អែក​ដើម្បី​សង្គ្រោះ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សី​ ម៉ា រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ៕

ជិះ​ម៉ូតូ​ដឹក​គូ​ដណ្ដឹង​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះ របួសធ្ងន់​-ស្រាល​៥​នាក់
ជិះ​ម៉ូតូ​ដឹក​គូ​ដណ្ដឹង​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រទេះ របួសធ្ងន់​-ស្រាល​៥​នាក់