មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម ​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ទឹក ស្អាត​ណា ​ដែល​មិន​ចូល​ជា​សមាជិក​សហគមន៍​ទឹកស្អាត​កម្ពុជា

264
មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម ​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ទឹក ស្អាត​ណា ​ដែល​មិន​ចូល​ជា​សមាជិក​សហគមន៍​ទឹកស្អាត​កម្ពុជា

ភ្នំពេញ ៖ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ​បាន​ព្រមាន​យ៉ាង ខ្លាំងៗ​ថា ​ចំពោះ​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ណា ដែល​មិន​ចូល​ជា​សមាជិក​សហគមន៍​ផ្គត់ផ្គង់ ​ទឹកស្អាត​កម្ពុជា ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៥​នោះទេ​ ក្រសួង​នឹង​ដក​អាជ្ញាប័ណ្ណ​មក​ទុក​វិញ ។

​ការ​ថ្លែង​របស់​ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី​បែបនេះ គឺ​នៅក្នុង​សន្និសីទ និង​ពិព័រណ៍​ទឹក​ស្អាត (​ទឹក និង ការ​អភិ​វ​ឌ្ឍន៍​ ប្រកបដោយ​ចិរភាព ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ដ​ហ​ប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ ​ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ។

ឯកឧត្តម ចម ប្រសិទ្ធ បាន​លើកឡើងថា ​ចាប់​ពីពេលនេះ​តទៅ ដើម្បី​គិតគូរ​ដល់​ចិរភាព ទឹកស្អាត ក្រសួង​នឹង​ចាប់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​កំពុង​ផ្គត់ផ្គង់​ទឹកស្អាត​ទាំងអស់ ឲ្យ​ចូល​ជា​សមាជិក​សហគមន៍​ ដើម្បី​ជា​ផលប្រយោជន៍​រួម​ទៅ​ពេល​អនាគត​ និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការសម្រេច​លើ​គោលដៅ និង​ការ ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ដែល​ចាំបាច់​ក្រសួង​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ។

​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បាន​ចាត់ទុក​ការ​ចូល​ជា​សមាជិក​របស់​សហគមន៍​នេះ ​គឺជា​វិធានការ​ថ្មី​មួយ ដែល​សមាគម​ត្រូវ​រៀបចំ​ឯកសារ​ផ្សេងៗ​បញ្ជូន​មក​ក្រសួង ​ដើម្បី​ក្តាប់​បាន​នូវ​ទូរលេខ ចំពោះ​ក្រុមហ៊ុន ​ណា ដែល​ពុំបាន​អនុវត្តន៍​តាម​គោល​ការ​ថ្មី​នេះ ។

ទាក់ទិន​នឹង​បញ្ហា​ចូល​ជា​សមាជិក​របស់​សហគមន៍​នេះ លោក​ឧកញ៉ា អ៊ុន យុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា ភិបាល​ នៃ​សមាគម​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា បាន​ថ្លែង​នូវ​ការ​ស្វាគមន៍ ​ចំពោះ​ចំណាត់​របស់​ក្រសួង ឧស្សាហកម្ម ​និង​សិប្បកម្ម ក្នុង​ការ​ជម្រុញ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត ​ដែល​មិនទាន់បាន​ចូល​ជា សមាជិក​សហគមន៍ ឲ្យ​បាន​ចូល​មក​រួមគ្នា ដើម្បី​ផ្តល់​បទពិសោធន៍​គ្នា​ទៅវិញទៅមក ពី​គំហើញ​ថ្មី បច្ចេក​ ទេស​ថ្មី ឬ​ពី​នីតិវិធី​ផ្សេងៗ ដែល​ជា​រនាំង​មួយ​ជួយ​ដល់​ការ​គ្រប់​ទឹកស្អាត​ទាំងអស់គ្នា ប្រកបដោយ ចិរភាព ។

សូមបញ្ជាក់​ផងដែរ​ថា ៖ មកដល់​បច្ចុប្បន្ននេះ ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ជាង​១៤០ ក្រុមហ៊ុន​ហើយ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង ក្នុង​នោះ​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន​ជាង ១០០​ក្រុមហ៊ុន​ហើយ ដែល​បាន​ចូល​ជា​សមាជិក​របស់​សហគមន៍ និង​នៅ​ចំនួន​ជិត​១០០​ក្រុមហ៊ុន ដែល មិន​ទាន់បាន​ចូល​ជា​សមាជិក របស់​សហគមន៍​ផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា ៕