លោក​សុខ សម្បត្តិ មិន​ភ្លេច​ទេ​កង​រាជ​អាវុធហត្ថ ដែល​បំរើ និង​ការពារ​រដ្ឋាភិបាល​

262

ភ្នំពេញ​៖ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មិនដែល​ភ្លេច​ទេ​ចំពោះ​កងកម្លាំង​កង​រាជ​អាវុធហត្ថ​ទាំងអស់​ដែល​បាន បំរើ និង​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​បានការ​ពារ រាជរដ្ឋាភិបាល ដែល​កើត​ចេញពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​និង​យុត្តិធម៌ របស់​រដ្ឋាភិបាល​យើង​នា​ពេលនេះ​។​

ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​កងកម្លាំង​កង​រាជ​អាវុធហត្ថ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ​លោក ​សុខ សម្បតិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​បាន​មានប្រសាសន៍ថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មិនដែល​ភ្លេច​ទេ​ចំពោះ​កងកម្លាំង​កង​រាជ​អាវុធហត្ថ​ទាំងអស់​ដែល​បាន បំរើ និង​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​បានការ​ពារ រាជរដ្ឋាភិបាល ដែល​កើត​ចេញពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​និង​យុត្តិធម៌ របស់​រដ្ឋាភិបាល​យើង​នា​ពេលនេះ​។​

លោក​បន្ត​ថា បើ​ទោះជា​ឆ្នាំនេះ​មិន​មាន​ពិធីបុណ្យ​អុំទូក ដូច​ទៅ​ហ្នឹង​ឆ្នាំ​កន្លងទៅ​ក៏ដោយ​ក៏​ការ​បញ្ជូន​កម្លាំង​ទៅ​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​កណ្តាល​ក្រុង នៅ​តែមាន​ដដែល ក្នុង​នោះដែរ កម្លាំង​កង​រាជ​អាវុធហត្ថ​របស់​យើង​ក៏​មិន​ភ្លេច​ផង​ដែរ នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល ក្រែង​មាន​ជន​ឆក់​ឱកាស​មួយចំនួន​វា​ប្រព្រឹត្តិ បទល្មើស​ផ្សេងៗ​នៅតាម​ភូមិ សង្កាត់ យើង​នេះ​។

លោក​បន្តថា​ សូម​ឲ្យ​កម្លាំង​កង​រាជ​អាវុធហត្ថ​ទាំងអស់ ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​វិន័យ​សេចក្តី​ថ្លៃថ្នូ និង​សាមគ្គី​ឲ្យ​បានល្អ​តាំងពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​ក្នុង​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ របស់​យើង​នេះ​។ ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​សុខ សម្បត្តិ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់គ្នា មានការ​ប្រុងប្រយ័ត្ន និង ភាព​ម្ចាស់ការ​ខ្ពស់ ចៀសវាង​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ដែល​បណ្ដា​ឲ្យ​ខូចខាត ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ក្នុងឱកាស​បុណ្យអុំទូក អកអំបុក និង​សំពះ​ប្រះ​ខែ​ឆ្នាំនេះ​។​

គួរ​បញ្ជាក់​ថា ក្នុង​ការ​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​កងកម្លាំង​រាជ​អា​វុ​ទ្ធ​ហត្ថ នា​ខណៈនោះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ក៍បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់ កងកម្លាំង​អា​វុ​ទ្ធ​ហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ទាំងអស់​ចំនួន​៥១​នាក់ ទទួល​បាន​ថវិកា​ចំនួន​១​លាន​រៀល អង្ក​៥០០​គីឡូក្រាម ម៊ី​១០​កេះ ទឹក​សុទ្ធ​១០​យួរ ទឹកត្រី​៥​យួរ និង​ទឹកស៊ីអ៊ីវ​៥​យួរ ព្រមទាំង​ប្រេងម៉ាស៊ូត​ចំនួន​១០០​លីត្រ​ផងដែរ​៕