អាជីវករ​អនុវត្ត​បាន​ល្អ​លើ​ការទទួលខុសត្រូវ​សុ​វត្តិភាព​ផលិតផល​ទំនិញ​

236

ស្ទឹងត្រែង​៖ ​ក្នុង​សកម្មភាព​ចុះ​ពិនិត្យ នៅ​តាម​ហាង​លក់ទំនិញ នៅក្នុង​ខេត្តស្ទឹងត្រែង ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១៥​សាខា​កាំកុងត្រូល ប្រចាំ​នៅ​ខេត្តស្ទឹងត្រែង បាន​អះអាង​ថា អជីវ​ករ​លក់​ទំនិញ​ធំៗ និង​នៅក្នុង​ផ្សា​ខេត្តស្ទឹងត្រែង​អនុវត្ត​វ បាន​ល្អ​លើ​ការទទួលខុសត្រូវ សុវត្ថិភាព​ផលិតផល ទំនិញ​បង្ហាញ​ឲ្យ​ឃើញ ពី​ការ​រួមគ្នា​គិត​ដើម្បី​សុខភាព​អ្នកប្រើប្រាស់​។​

លោក ​ញូ​ង ពៅ ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​នៅ​ខេត្ត​បាន​បញ្ជាក់​ថា​ កន្លងមក​មាន​ម្ចាស់​ហាង​មួយចំនួន​ខ្វះ​ការ​យល់ដឹង​ពី​បច្ចេកទេស ពិនិត្យ​កាលបរិច្ឆេទ​ប្រើប្រាស់​ទំនិញ និង​គុណភាព​សុវត្ថិភាព​ផលិតផល​ហើយ​ទំនិញ​ខ្លះ​ខូចគុណភាព​យក​មក​ដាក់​តាំង​លក់​ក៏មាន​។ ​លោ​កថា​ក្រោយពី​មន្ត្រី​សាខា​កា​កុងត្រូល​បាន​ចុះ​ពន្យល់​ជា​ញឹកញាប់​មក​បច្ចុប្បន្ន​ឃើញថា​ទាំង​អ្នកលក់​និង​អ្នកទិញ​បាន​គិត​ពី​សុខភាព​ហើយ​អ្នកទិញ​ទៅ​បរិភោគ​ក៏​មាន​ការប្រុងប្រយ័ត្ន​ច្រើន​។​

លោក​បន្ត​ថា ​នេះ​ជា​គោលបំណង​ដែល​យើង​ចង់បាន​ទាំងអស់គ្នា​ដើម្បី​សុខភាព​សាធារណៈ​និង​ទប់​ស្កាត់​បាន មិន​ឲ្យ​មានការ​នាំចូល​ទំនិញ​ផុតកំណត់​ប្រើប្រាស់ និង​នាំគ្នា​យក​ទំនិញ​ណា​មានគុណ​ភាព​មក​លក់​នៅ​លើ​ទីផ្សារ​។​

លោក​ឆាយ​អេង អាយុ​៤១​ឆ្នាំ​ម្ចាស់​ហាង​លក់ទំនិញ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​បាន​គាំទ្រ​ដល់​សកម្ម​ភាព​ចុះ​ពិនិត្យ​នៅ​តាម​កន្លែង​លក់ដូរ​នេះ​ពីព្រោះ​អាច​លើក​កំពស់​ការទទួលខុសត្រូវ​ទាំងអស់គ្នា​និង​មាន​ចំណេះដឹង​យល់​ពី​របៀប​ពិនិត្យ​គុណភាព​ទំនិញ​ បាន​ច្បាស់លាស់​មិន​ព្រួយ​ពី​ការខាតបង់​ថវិកា​រទាំង​អ្នកទិញ​មក​លក់ និង​អ្នកទិញ​យក​ទៅ​បរិភោគ​។​ លោក​ថា​​ក្រោយពី​ពេលនេះ​ទៅ​លោក​កាន់តែ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​និង​អនុវត្ត​តាម​ការណែនាំ​នេះ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​និង​សុខភាព​យើង​ទាំងអស់គ្នា​។​

ដោយឡែក​លោកស្រី​សុខ​ហៀ​ង ​បាន​លើកឡើង​ថា ​គាត់​ក៏​មាន​ការ​គាំទ្រ​ទៅលើ​ការពិនិត្យ​ទំនិញ​នៅ​តាម​ផ្សា​រដែរ តែ​គាត់​នៅ​តែមាន​ព្រួយ​បារម្មណ៍ ម្យ៉ាង​នៅតាម​សាលារៀន គឹ​សាខា​កាំកុងត្រូល មិនសូវ​បាន​ចុះ​ពិនិត្យ​ទេ ពីព្រោះ​គាត់​ព្រួយ​បារ​ម្មណ៍​ពី​សុ​វត្តិភាព​កូនៗ​របស់​គាត់ ក៏​ដូច​សិស្ស​តូច​មិន​ដឹក​ពី​ចំណីអាហារ​គ្មាន​គុណភាព ដោយសារ​កន្លងមក គាត់​បានឃើញ​វិទ្យុ ទូរទស្សន៍​ បាន​ធ្វើការ​ផ្សព្វផ្សាយ ពី​ចំណីអាហារ​គ្មាន​គុណភាព​នៅ​តាម​សាលារៀន​សូម​អោយ​មន្ត្រី​ពាក់ព័ន្ធ​គួរ​ចុះ​ពិនិត្យមើល​ការលក់ដូរ​នៅ​តាម​សាលារៀន​ផង​។​

សូម​បញ្ជាក់​ថា ​ការ​ចុះពិនិត្យ​ទំនិញ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ម្រ​មូល​យក​ទំនិញ​ហួសកំណត់​ប្រើប្រាស់​ដែល​នៅ​សេសសល់ យក​ទៅ​ទុក​ដុត​កំទេច​ចោល​រួមមាន​ទឹក ក្រូច ទឹកដោះ​កូ មី នំ​កញ្ជាប់ ភេសជ្ជៈ​កំប៉ុង​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​លើក​កំពស់​សុវត្ថិភាព​សុខភាព​ទាំ​អស់​គ្នា​៕