គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​២៥​ខែវិច្ឆិកា​កើតឡើង​១៣​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​១៨​នាក់​(​គិត​ពី​ម៉ោង ១៣ ថ្ងៃទី​២៤ ដល់​ម៉ោង ១៣ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥)

352
គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​២៥​ខែវិច្ឆិកា​កើតឡើង​១៣​លើក​ស្លាប់​៥​នាក់​របួសធ្ងន់​ស្រាល​១៨​នាក់​(​គិត​ពី​ម៉ោង ១៣ ថ្ងៃទី​២៤ ដល់​ម៉ោង ១៣ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥)

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក ក្នុង​នោះ​យប់ ៤​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស ) អ្នក​រង​របួស​ធ្ងន់ ១៧​នាក់​(​ប្រុស​), និង​រង​របួស​ស្រាល ១​នាក់​(​ប្រុស​)​។​
នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១៥​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​, រថយន្ត​ធុន​ធំ ៣​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក​, ស្រវឹង ៣​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​ប្រជែង​គ្រោះថ្នាក់ ១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៨​នាក់​(​យប់ ១០​នាក់​) ។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៥៨៦​គ្រឿង (​រថយន្ត​ធំ ១៧៣​គ្រឿង​) ស្មើ​និង ៥៩១​ករណី​, ល្មើស​ក្រដាស​ស្នាម ៣៦៩​គ្រឿង ស្មើនឹង ៣៧៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២១៧​គ្រឿង ស្មើនឹង ២១៧​ករណី ។ ដោយឡែក​សម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែល ត្រូវ​បាន​ផាកពិន័យ​សរុប​ចំនួន ១,០៣៤​គ្រឿង ៕​