រុស្ស៊ី ៖ មួយថ្ងៃបន្ទាប់ពីយន្តហោះចម្បាំង១គ្រឿងត្រូវបានទួរគីបាញ់ទម្លាក់នៅភាគខាងជើងប្រទេសស៊ីរីមក អ្នកបើកបរយន្តហោះរុស្ស៊ីម្នាក់ដែលបាននៅរស់រានមានជីវិតនិងជនជាតិទួរគីបានធ្វើការរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើង ពោលគឺលោកកុនស្ដាន់ស្ទីនមូរ៉ាទីន ដែលជាអ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ីបាននិយាយថា ៖ វាមិនអាចទៅរួចឡើយ ហើយក៏គ្មានហេតុការណ៍លើកទី២ដែរ ។លោកកុនស្ដាន់ស្ទីន មូរ៉ាទីន ត្រូវបានកងទ័ពពិសេសរុស្ស៊ីនិងស៊ីរីជួយសង្គ្រោះប៉ុន្តែអ្នកបើកបរយន្តហោះម្នាក់ទៀតត្រូវបានពួកឧទ្ទាមបាញ់សម្លាប់នៅក្នុងខណៈដែលបានលោតឆ័ត្រយោងមកលើដី។
ទួរគីបាននិយាយថា ៖ យន្តហោះចម្បាំងរុស្ស៊ី១គ្រឿងបានរំលោភដែនអាកាសរបស់ខ្លួនប៉ុន្តែការអះអាងនោះត្រូវបានអ្នកបើកបរយន្តហោះរុស្ស៊ីដែលនៅរស់បានបដិសេធន៍ ទោះបីជាទួរគីនិយាយថាបានធ្វើការថតសំលេងស្ដីពីសញ្ញាព្រមានដល់យន្តហោះចម្បាំងរុស្ស៊ីក៏ដោយ ក៏លោកមូរ៉ាទីននិយាយថាលោកពុំបានឭ អ្វីទាំងអស់ លោកបន្តទៀតថាលោកពុំបានឭ សញ្ញាព្រមាន ឬវិទ្យុទាក់ទង ឬការទាក់ទងណាមួយឡើយ ៕