រយៈ​ពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៤៦​លើក​ស្លាប់​១៦​នាក់​របួសធ្ងន់​ស្រាល​៦១​នាក់

314

ភ្នំពេញ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស ក្នុង​ពិធីបុណ្យ​អុំទូក អប​អំបុក និង​សំពះ​ព្រះ​ខែ រយៈ​ពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​ប្រៀបធៀប ថ្ងៃ​ដូចគ្នា ឆ្នាំ​២០១៤ កើតឡើង ចំនួន សរុប ៤៦​លើក លើ ៦១​លើក ថយ ១៥​លើក ស្មើ​នឹង ២៥​ភាគរយ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៦​នាក់ លើ ៣០​នាក់ ថយ ១៤​នាក់ ស្មើ​នឹង ៤៧​ភាគរយ រង​របួស​សរុប ៦១​នាក់ លើ ១០០​នាក់ ថយ ៣៩​នាក់ ស្មើ​នឹង ៣៩​ភាគរយ ក្នុង​នោះ​អ្នក​រង​របួស​ធ្ងន់ ៥០​នាក់ លើ ៤៧​នាក់ កើន ៣​នាក់ ស្មើ​នឹង ៦​ភាគរយ និង​អ្នកទទួល​រង​របួស​ស្រាល ១១​នាក់ លើ ៥៣​នាក់ ថយ ៤២​នាក់ ស្មើ​នឹង ៧៩​ភាគរយ ។​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្នុងចំណោម​អ្នករងគ្រោះ​សរុប​ទាំងអស់ មាន អ្នក​ថ្មើរជើង ៣​នាក់ លើ ៣​នាក់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព មាន​ចំនួន ៦២​នាក់ លើ ៩០​នាក់ ថយ ២៨​នាក់ ស្មើ​នឹង ៣១​ភាគរយ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ៥២​គ្រឿង លើ ៦៧​គ្រឿង ថយ ១៥​គ្រឿង ស្មើ​នឹង ២២​ភាគរយ រថយន្ត​ធុន​ស្រាល ១៥​គ្រឿង លើ ១៨​គ្រឿង ថយ ៣​គ្រឿង ស្មើ​នឹង ១៧​ភាគរយ រថយន្ត​ធុន​ធ្ងន់ ៤​គ្រឿង លើ ៨​គ្រឿង ថយ ៤​គ្រឿង ស្មើ​នឹង ៥០​ភាគរយ និង​យាន​ផ្សេងៗ ៧​គ្រឿង លើ ៨​គ្រឿង ថយ ១​លើក ស្មើ​នឹង ១២​ភាគរយ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ហេតុការណ៍​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២២​លើក​, ស្រវឹង ៨​លើក​, មិន​គោរព​សិទ្ធិ​អាទិភាព ៦​លើក​, មិន​ប្រកាន់​ស្តាំ ៥​លើក​, បត់​គ្រោះថ្នាក់ ៣​លើក​, និង​បើកបរ​ប្រជែង​គ្រោះថ្នាក់ ២​លើក​។​

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន មាន​ដូច​ជា ខេត្តកំពត ៨​លើក ស្លាប ១​នាក់ (​ស្រី​) របួស ១០​នាក់ (​ស្រី ២​នាក់​) ខេត្តកណ្តាល ៣​លើក ស្លាប់ ២​នាក់ (​ស្រី ១​នាក់​) របួស ៥​នាក់ (​ស្រី ១​នាក់​) ខេត្តសៀមរាប ៣​លើក ស្លាប់ ២​នាក់ របួស ៣​នាក់ ខេត្តកំពង់ធំ ២​លើក ស្លាប់ ២​នាក់ របួស ៣​នាក់ ខេត្ត​ត្បូងឃ្មុំ ២​លើក ស្លាប់ ១​នាក់ របួស ៦​នាក់ ខេត្តបាត់ដំបង ៣​លើក ស្លាប់ ១​នាក់ របួស ៤​នាក់ និង​ខេត្តព្រៃវែង ៣​លើក ស្លាប់ ១​នាក់ របួស ៤​នាក់​៕