​​​មនុស្ស​ម្នាក់​បាន​ស្លាប់​បណ្ដាល​ពី​ការ​ផ្ទុះ​ឧស្ម័ន​នៅ​អាគារ​កំពស់​ ១០ជាន់​នា​ភាគ​កណ្ដាល​ទីក្រុង​នៃ​តំបន់​គ្រីមៀរ

218

អ៊ុយក្រែន៖ ការ​បំផ្ទុះ​មួយ​បាន​កើត​ឡើង​នៅ​អាគារ​របស់​ក្រុម​គ្រួសារ​ពលរដ្ឋ​ រស់​នៅ​ទីក្រុង​ស៊ីមហ្វឺរ៉ូប៉ូ​នៃ​តំបន់​គ្រីមៀរ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាត់​បង់​ជីវិត​ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា​ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ជាន់​ទី ១០​នៃ​អាការ​កំពស់​ ១០ជាន់​នា​ភាគ​កណ្ដាល​ទីក្រុង​នេះ​។ ចំណែក​ក្រុម​អ្នក​រង​របួស​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ។ ក្រុម​អ្នក​ឃើញ​ព្រឹត្តិការណ៍​ផ្ទុះ​បន្ត​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ម្សិលមិញ​ក្នុង​ពេល​ការ​ផ្ទុះ​កើត​ឡើង​នេះ​ គេ​បាន​ឃើញ​សម្ភារ​គ្រប់​យ៉ាង​នៅ​អាគារ​ជាន់​ខាង​លើ​បាន​ហោះ​ឡើង​ទៅ​លើ​ជាង​ ២០គីឡូម៉ែត្រ​​បង្ក​ឱ្យ​មាន​​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​។ ចំណែក​ជញ្ជាំង​អាគារ​ និង​ទ្វារបង្អួច​ក៏​ត្រូវ​ដាច់​ហោះ​ចេញ​ពី​កន្លែង​ដែរ។ ក្នុង​ការ​អង្កេត​ពិនិត្យ​ករណី​ផ្ទុះ​កើត​ឡើង​នេះ​ កង​កម្លាំង​កំពុង​បន្ត​រក​ឱ្យ​ឃើញ​ពិត​ប្រាកដ​នូវ​មូល​ហេតុ​កើត​ឡើង​តែ​គេ​បាន​សង្ស័យ​ថា ការ​ផ្ទុះ​កើត​ឡើង​បណ្ដាល​ពី​ការ​ប្រើប្រាស់​ឧស្ម័ន​ចំអិន​អាហារ​។ គួរ​ឱ្យ​ដឹង​ថា តាម​ផ្នែក​ធំៗ​ជា​ច្រើន​នៅ​តំបន់​គ្រីមៀរ​គ្មាន​អគ្គិសនី​ប្រើប្រាស់​​ចាប់​តាំង​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា​នេះ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រើប្រាស់​​គ្រឿង​ម៉ាស៊ីន​ដំណើរ​ការ​ដោយ​ឧស្ម័ន​ធ្វើ​ជា​អគ្គិសនី​បំភ្លឺ​ និង​សម្រាប់​ចំអិន​អាហារ​ផង​៕

អត្ថបទ៖ ​វង្ស រិទ្ធី