វីដេអូ​បង្ហាញថា ក្រុម​ឧទ្ទាម​ស៊ី​រី បានកំណត់​គោលដៅ​វាយប្រហារ​មកលើ​មូលដ្ឋាន​ទ័ពអាកាស​ប្រើប្រាស់​ដោយ​រុស្ស៊ី​នៅ​ខេត្ត​ឡា​តា​គី​

303

រុស្ស៊ី៖ វីដេអូ​ដែល​គេ​បាន​ថត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ឃើញ​ក្រុម​ឧទ្ទាម​ស៊ី​រី​អះអាង​ថា ពួកគេ​បានកំណត់​គោលដៅ​រួចជាស្រេច​មកលើ​មូលដ្ឋាន​ទ័ពអាកាស ដែល​ប្រើប្រាស់​ដោយ​កងកម្លាំង​រុស្ស៊ី នៅក្នុង​ខេត្ត​ឡា​តា​គី ។​

ក្រុម​សកម្មប្រយុទ្ធ​មកពី​ក្រុម​ជីវពល​អា​រ៉ា អាល់ សាម បាន​អះអាងថា ពួកគេ​កំពុង​រៀបចំ ស​ញ្វ​វុ​ធ​របស់ខ្លួន សម្រាប់​ការវាយប្រហារ​មកលើ​មូលដ្ឋាន​ទ័ពអាកាស​ម៉ី​មី​ម ជា​កន្លែង​ដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី ចុះ​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​។​

គួរ​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅ កងកម្លាំង​រុស្ស៊ី បាន​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន មកលើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ នៅក្នុង​ខេត្ត​ឡា​តា​គី របស់​ប្រទេស​ស៊ី​រី ជា​កន្លែង​ដែល​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​រុស្ស៊ី ត្រូវបាន​គេ​បាញ់​ទម្លាប់​ដោយ​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ។​

ក្រុម​សង្កេត​ការ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ស៊ី​រី ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ការ​ទម្លាប់​គ្រាប់​ត្រូវចំ​គោលដៅ​១២​លើក​នៅ​តំបន់​ភាគ​ខាងជើង​ខេត្ត​ឡា​តា​គី ខណៈដែល​ពេលដែល​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​មកពី​ក្រុម​រណសិរ្ស​នូ​ស្រា ដែលជា​ខ្សែបណ្តាញ​របស់​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា និង​ក្រុម​ជីវពល​តួ​ក នៅ​តំបន់​ចា​បាល់ អាក្រាដ និង​តំបន់​ចា​បាល់ តួ​ក​មែន​៕