នគរបាល​ឃាត់ខ្លួន​ ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​ និង​ដកហូត​ថ្នាំញៀន​០៥​កញ្ចប់​

274
នគរបាល​ឃាត់ខ្លួន​ ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​ និង​ដកហូត​ថ្នាំញៀន​០៥​កញ្ចប់

 

ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អូ​ឡាំ​ពិ​ច ​ខណ្ឌ​ចំកា​រមន បាន​ចុះ​បង្ក្រាប់​ ករណី​ជួញដូរ​គ្រឿងញៀន ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​០២​នាក់ ​រួមទាំង​ដកហូត​ថ្នាំញៀន​០៥​ ក​ញ្ចប់​ និង​លុយ​មួយ​ចំនួន​។

​ករណីនេះ ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​០៩​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​នៅតាម​បណ្តោយ​ ផ្លូវ​២៧៨ កែង​នឹង​ផ្លូវ​១៤៣ ក្រុម​៣១ ​ភូមិ​៤ សង្កាត់​អូ​ឡាំ​ពិ​ច ​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​។

នគរបាល​ បាន​អោយ​ដឹង​ថា ​ជនសង្ស័យ ទី​១ ឈ្មោះ ឌឹ​ម សុខា  ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ  ​ស្នាក់នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៤៣ កែង​នឹង​ផ្លូវ​២៧៨ ក្រុម​៣១ ភូមិ​៤ សង្កាត់​អូ​ឡាំ​ពិ​ច ​ខណ្ឌចំការមន ​និង​មាន​ប្តី​ជា​អ្នកជួញដូរ​គ្រឿងញៀន​។ ទី​២ ឈ្មោះ ចុង ប៊​ល់ អាយុ​១៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​បន្ទប់​ជួល​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​១៤៣ កែង​នឹង​ផ្លូវ​២៧៨ ក្រុម​៣១ ភូមិ​៤ សង្កាត់​អូ​ឡាំ​ពិ​ច ​ត្រូវជា​ក្មួយ​របស់​ស្ត្រី​សង្ស័យ​ផងដែរ​។

មន្ត្រី​ដដែល​បាន​បន្ត​អោយ​ដឹង​បន្ថែម​ទៀត​ថា ​នៅមុន​ពេល​ចុះទៅ​ឆែក​ដល់​បន្ទប់​ជួល​នោះ​ គឺ​កម្លាំង​ជំនាញ​របស់​លោក ​បាន​ធ្វើការ​ស៊ើប ​អង្កេត​អស់​រយៈពេល​ជិត​១​សប្ដាហ៍ ​ទើប​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​៧​មករា បានឃើញ​យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ម៉ាក ​Icon ពណ៌​ក្រហម លា​យស ពាក់​ស្លាក់​លេខ​ភ្នំពេញ 1Y-0784 ចេញពី​បន្ទប់​​ ជួល​គោលបំណង​យក​ថ្នាំ​ទៅ​លក់ ខណៈ​នោះ​កម្លាំង​នគរបាល​បាន​តាម​ពីក្រោយ ​ជនសង្ស័យ​បាន​ឃើញ​នគរបាល​តាម​ដូច្នេះ​ភ័យ​បាន​បន្ថែម​ល្បឿន កម្លាំង​នគរបាល​បាន​ដេញ​ចាប់​ខ្លួនបាន​ភ្លាមៗ​នៅ​ចំណុច​ស្តុ​ប​ វត្ត​មហាមន្ត្រី តែម្ដង រួច​ឆែក​ឃើញ​សារធាតុ​ញៀន​ចំនួន​០២​ កញ្ចប់​តូច​នៅ​និង​ហោ​ប៉ាវ ។ បន្ទាប់មក​កម្លាំង​នគរបាល​បាន​នាំ​យក​យុវជន ឈ្មោះ ចុង ប៊​ល់ ​អាយុ​១៤​ឆ្នាំ ​ទៅ​ឆែក​ដល់​បន្ទប់​ជួល រកឃើញ​សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់​ធំ​បន្ថែមទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង​ ត្រូវបាន​នគរបាល​ខ​ណ្ឌ​៧​មករា​នាំមក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ​ដើម្បី​ធ្វើ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចូន​ទៅ​តុលា​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

នគរបាល​ឃាត់ខ្លួន​ ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​  និង​ដកហូត​ថ្នាំញៀន​០៥​កញ្ចប់
នគរបាល​ឃាត់ខ្លួន​ ជនសង្ស័យ​ប្រុស-​ស្រី​២​នាក់ ​ និង​ដកហូត​ថ្នាំញៀន​០៥​កញ្ចប់