​របាយការណ៍​អំពី​ជន​​អន្តោប្រវេសន៍​​ឆ្នាំ​២០១៤ ​និង​ឆ្នាំ​២០១៥​ដែល​ប៉ូលិស​ឃាត់ខ្លួន ​និង​បណ្ដេញ​ចេញ​​ជាង ៥.០០០ នាក់ ​ចេញ​ពី​កម្ពុជា

181
​របាយការណ៍​អំពី​ជន​​អន្តោប្រវេសន៍​​ឆ្នាំ​២០១៤ ​និង​ឆ្នាំ​២០១៥​ដែល​ប៉ូលិស​ឃាត់ខ្លួន ​និង​បណ្ដេញ​ចេញ​​ជាង ៥.០០០ នាក់ ​ចេញ​ពី​កម្ពុជា

ភ្នំពេញ​ ៖ របាយការណ៍​របស់​ប៉ូលិស​អន្តោប្រវេសន៍​ បាន​បង្ហាញ​ពី​ស្ថិតិ​ជនបរទេស​សរុប​ ដែល​ប៉ូលិស​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន និង​បណ្ដេញ​ចេញពី​កម្ពុជា គិត​ចាប់ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​ចំនួន ៥.៦១៩ នាក់​ ក្នុង​នោះ មាន​ស្ត្រី ៨៣០​ នាក់ និង​មាន ៤៨ សញ្ជាតិ ​និង​មាន​ជនជាតិ​វៀតណាម ច្រើន​ជាង​គេ រហូតដល់​ចំនួន ៤.៩៣៩ នាក់ ដោយមាន​ស្ត្រី ៧៦០ នាក់​។​របាយការណ៍ ​ចុះ​ថ្ងៃទី​១​ធ្នូ ​របស់​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បាន​បង្ហាញ​ស្ថិតិ​ជនបរទេស ដែល​បាន​ឃាត់ខ្លួន និង​បណ្ដេញ​ចេញពី​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺ​មាន​ចំនួន​សរុប ៤.៣១២ នាក់​​ក្នុង​នោះ មាន​ស្ត្រី ៥៥៣ នាក់ និង​មាន​ចំនួន ៤៨ សញ្ជាតិ ហើយ​ជនជាតិ​វៀតណាម មាន​ច្រើន​ជាង​គេ រហូតដល់​ចំនួន ៣.៨៨០ នាក់ និង​មាន​ស្ត្រី ៥១៥ នាក់​។​

របាយការណ៍ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បាន​បង្ហាញ​ពី​ស្ថិតិ​ជនបរទេស ដែល​បាន​បណ្ដេញ​ចេញ​ប្រចាំឆ្នាំ​២០១៤ គឺ​មាន​ចំនួន ១.៣០៧ នាក់ ក្នុង​នោះ មាន​ស្ត្រី ២៧៧ នាក់ មាន​ចំនួន ២៤ សញ្ជាតិ​។ ក្នុង​ចំនួន​នោះ គឺ​មាន​ជនជាតិ​វៀតណាម ១.០៥៩ នាក់ ដោយមាន​ស្ត្រី ២៤៥ នាក់​៕